ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាងាយជួបនូវឧបទ្រពចង្រៃយាយីនាំជួបផលលំបាកច្រើនត្រូវឆ្លងកាត់។ក្រៅពីនេះលោកអ្នកមិនត្រូវដាក់ក្តីសង្ឃឹមលើអ្វីមួយពេកដែរពីព្រោះថាតែងមិនសម្រេចដូចគាប់បំណងនោះឡើយ។ចំពោះការប្រកបការងារវិញលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះមានខ្ពស់គួរសម។អ្នកប្រកបរបររកស៊ីជួញដូរ បើសិនចង់ លេងហ៊ុន ឬ បណ្តាក់ទុនរយៈពេលវែងត្រូវចេះពិចារណាឱ្យបានលម្អិតលម្អន់ទើបគ្មានជួបនូវពាក្យថាសោកស្តាយ។
ចំណែកសេចក្តីស្នេហាកំលោះក្រមុំម្តងផ្អែម ម្តងជូរចត់មិនសូវចុះសម្រុងគ្នាប៉ុន្មានដែរទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់និងតែងហុចផលល្អមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អ ហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។ការប្រកបការងារតែងមិនសូវចុះសម្រុងជាមួយអ្នកនៅក្បែរខ្លួនឬពីចម្ងាយច្រើនបន្តិច ហេតុនេះគប្បីអត់ធ្មត់ទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះ មិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មី ឬ បើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ការរស់នៅងាយជួបបញ្ហារោគជំងឺណាស់ចូរប្រយ័ត្នរោគចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ និង ចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកមិនអាចប្រមាថបានទេ ហើយត្រូវយកចិត្តទុកដាក់ថែទាំគ្រួសារបន្តិចកាន់តែប្រសើរ។ចំពោះការប្រកបការងារវិញមិនត្រូវមើលរំលងចៅហ្វាយនាយឡើយ ត្រូវសម្តែងការរាក់ទាក់ និងជួយកិច្ចការខ្លះនឹងជួយឱ្យជួបបញ្ហាល្អនាថ្ងៃខាងមុខខ្លះវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើស និង ចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីគាប់ប្រសើរគួរសម ដូចនេះធ្វើឱ្យរឿងរាវអាក្រក់បានរលត់រលាយទៅឆ្ងាយ ហើយផលល្អៗបានរត់ចូលមកជំនួសវិញ។ចំពោះការប្រកបការងារវិញឃើញថាបើលោកអ្នកចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កប និង មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃព្រោះថាអាចរួមរស់នៅជាមួយគ្នាសុខដុម៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខច្រើនរឿងផង។ការប្រកបការងារមានការជឿនលឿនគួរសម ហើយបើចង់ទំនាក់ទំនងការងារតែងទទួលជោគជ័យត្រឡប់មកវិញ ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយ អ្នកដទៃត្រូវចេះ ត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយ តោងតែ ពិនិត្យពិច័យ និង មើលឱ្យបានគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាអាក្រក់ណាមួយចូលយាយីកើត។ក្រៅពីនេះលោកអ្នកត្រូវរក្សាសុខភាព និងមានការសន្សំប្រាក់កាសមិនត្រូវខ្ជះខ្ជាយទើបប្រសើរ។ការប្រកបការងារមានការអន់ថយពិសេសងាយប្រទាំងប្រទើសជាមួយអ្នកដទៃផង។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅក្នុងអំឡុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សទាំងនៅក្បែរខ្លួនឬពីចម្ងាយក្តីបង្កបញ្ហាឱ្យឈឺចិត្តផងគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់ថ្ងៃនេះដែរលោកអ្នកអាចប្រកបកិច្ចការងារអ្វីដោយមាន ចៅហ្វាយនាយ ឬកូនចៅជួយចូកជួយចែវ ហើយមិនសូវមានក្រុមមនុស្សចាំតែរាទឹកដូចកាលពីមុនទៀតឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកគប្បីរក្សាភាពនឹងធឹងកុំយកសេចក្តីឈ្នានីសឬការគុំគួនដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រែប្រួលច្រើនព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីដួងរាសីមានភាពល្អប្រសើរបន្តិចក្តី តែផលប៉ះទង្គិចតែងកើតចេញមកពីគំនិត និងការយល់ខុសខ្លួនឯងច្រើនជាង។ការប្រកបការងារមានការជឿនលឿនតិចតួច ហើយពិសេសងាយមានបញ្ហាអ្នកនៅក្បែរគ្នាផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរមានភាពប្រទាំងប្រទើសបន្តិចតែក៏មានភាពសុខដុមល្អផងដែរ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នានិងមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនទើបប្រសើរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវចងចាំថាត្រូវរក្សាសេចក្តីសុខកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ។ក្រៅពីនេះលោកអ្នកត្រូវចងចាំពាក្យចាស់ផងថា”បញ្ហាចិត្តទន់ជ្រាយនាំឱ្យកើតប្រភពបញ្ហាចោមរោម”ជាក់ជាពុំខាន។ការប្រកបការងារបើចង់ទំនាក់ទំនងការងារឬចរចាក្នុងរឿងអ្វីមួយតែងសម្រេចដូចបំណងផង។ការប្រកបររកស៊ីជួញដូរបើចង់ផ្លាស់ប្តូរមុខរបរ ឬចង់ទិញកន្លែងលក់ដូរនៅថ្ងៃនេះឃើញថាល្អប្រសើរគួរសមដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំត្រូវយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើននាំតែកើតរឿងរាវឡើងឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំច
រាសីស្រុតចុះ។ការរស់នៅលោកអ្នកអាចទទួលដំណឹងមិនល្អនាំឱ្យទុក្ខព្រួយផ្លូវចិត្តផង។នៅថ្ងៃនេះដែរបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើលោកអ្នកខិតខំធ្វើដោយចិត្តត្រជាក់តែងសម្រេចជោគជ័យដូចគ្នា។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះបើចង់ប្រកបការងារតូចធំត្រូវមើលចៅហ្វាយនាយខ្លះៗផងដែរពីព្រោះថាងាយចាប់កំហុស និងថាស្តីបន្ទោសឱ្យណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ ហើយការចាប់កំហុសគ្នានោះក៏មានច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិត មធ្យម ហើយការរស់នៅលោកអ្នកងាយទទួលផលប៉ះទង្គិចផងដែរ ម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕