ដោយៈ គ្រញូង / បាត់ដំបងៈ នារសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកតួនាទី ភារកិច្ចរបស់សមាជិក នៃអនុគណៈកម្មាធិការ ចលនូបត្តម្ភ របស់គណៈកម្មាធិការរៀបចំ កម្មវិធីវោហារឆ្នើម រដូវកាលទី២ ខេត្តបាត់ដំបង ឆ្នាំ២០២១ និងបានលើកទិសដៅការងារ សម្រាប់អនុវត្តន៍បន្ត នាពេលខាងមុខ ដល់សមាជិក៕/V