ដោយៈ គ្រញូង / បាត់ដំបងៈ លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានចុះត្រួតពិនិត្យ ការអនុវត្តធ្វើតេស្ត ស្វែងរកសារធាតុញៀន ចំពោះអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់តាមផ្លូវ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
មន្ត្រីម្នាក់ ដែលស្ថិតនៅក្នុង គណៈកម្មការ ធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកបើកបរ យានយន្តគ្រប់ប្រភេទនោះ បានប្រាប់ឱ្យដឹងថាៈ កាលពីម៉ោង ១០និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គណៈកម្មការចម្រុះ បានធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ដែលបើកបរឆ្លងកាត់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយរកឃើញមានអ្នកផ្ទុកសារធាតុញៀន ចំនួន ៨ នាក់ ហើយពួកគេ ត្រូវបានឃាត់ខ្លួន និងរថយន្ត បញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕/V