ថ្នាក់ដឹកនាំ កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​ដែនដី រួមគ្នា​ត្រួតពិនិត្យ​ព្រំដែន​កម្ពុជា ថៃ បង្ការ​ទប់ស្កាត់​ពលក​រ​លួច​ឆ្លងដែន​

ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃៈ ថ្នាក់ដឹកនាំ កងកម្លាំង​ចម្រុះ​យោធា នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ដែនដី រួមគ្នា​ត្រួតពិនិត្យ​ព្រំដែន កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត ដើម្បី​បង្ការ​ទប់ស្កាត់ ពលករ​លួច​ឆ្លងដែន ខុសច្បាប់ ហើយ​រត់គេច​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក នា​រាត្រី​ថ្ងៃទី​១៦-១៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​កងកម្លាំង​ទាំងនោះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី យោធភូមិភាគ​ទី​៥ , លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ , លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត , លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បានអោយដឹងថាៈ គោលបំណង នៃ​ការចុះពិនិត្យ​ស្ថានភាព​ជាក់ស្តែង របស់​ថ្នាក់ដឹកនាំ កងកម្លាំង​ចម្រុះ​យោធា នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ដែនដី នៅពេលនេះ គឺ​ដើម្បី​ការបង្ការ ទប់ស្កាត់ ពលករ​ខ្មែរ​ឆ្លងដែន ដោយ​ខុសច្បាប់ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត និង​គេចវេះ​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក ដែល​អាច​នាំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចូលទៅក្នុង​សហគមន៍​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular