Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ចម...

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ និង​លក់​ផល​អនុផល​ព្រៃឈើ​ដ៏​ធំ​មួយ​យ​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់​រង្វង់​មូល​ស្រអែម ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​ឈើ​ប្រណីត​ប្រភេទ​បេង ធ្នង់ ឈើ​កែច្នៃ និង​សម្ភារៈ​បម្រើឱ្យ​ការងារ​ធ្វើ​សិប្បកម្ម​ជាច្រើន​មុខ​ទៀត និង​បាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular