ដោយ:ភ្នំដែក/ព្រះវិហារ: រថយន្តតូចធំគ្រប់ប្រភេទចំនួន១១២គ្រឿង ដែលធ្វើចរាចរណ៍តាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវក្រុមការងារគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចាប់អប់រំណែនាំ និងមួយចំនួនទៀតត្រូវអនុវត្តន៍ទៅតាមច្បាប់ដោយពិន័យមិនលើកលែង។
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកម្សិលមិញនេះថា ត្រឹមរយៈពេលកន្លះខែចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តតូចធំគ្រប់ប្រភេទ ដែលបើកបរតាមដងផ្លូវនានាក្នុងខេត្តបានចំនួន១១២គ្រឿង។
ប្រធានមន្ទីរបានបញ្ជាក់ទៀតថាក្នុងចំណោមរថយន្តតូចធំទាំង១១២គ្រឿងដែលក្រុមការងារបានចាប់ឃាត់នោះ ភាគច្រើនរថយន្តទាំងនោះដឹកសំពីងសំពោង រថយន្តតរានខាងក្រោយ រថយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសជាដើម ដែលក្នុងនោះរថយន្តមួយចំនួនតូចក្រុមការងារបានអប់រំ៕