ព្រាប សុវត្ថិ ចេញ​បទ​ថ្មីចែស បែប​រស់​រវើក​និង​ទាក់ទាញ

​ដោយៈ​បញ្ញា​សាស្ត្រ​/ ភ្នំពេញៈ ថ្មី និង​ប្លែក​ទៀតហើយ ! MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ច្រៀង ដោយ​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដែល​ទើបតែ ចេញ​នៅថ្ងៃនេះ​របស់​ផលិតកម្ម Galaxy Navatra បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ពី​គាំទ្រ យ៉ាងខ្លាំង ព្រោះតែ​ចង្វាក់​នៃ​បទ​ចម្រៀង​នេះ​ស្តាប់ទៅ​ពីរោះ​ប្លែក និង​ស្រួល​រាំ​ទៀតផង ហើយ​ស៊ីគ្នា​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ​នេះ​តែម្តង ។​

​នៅក្នុង MV បទ​ចម្រៀង​ថ្មី​នេះដែរ​ក្រោយ​ស្តាប់​ចប់ គឺ​អត្ថន័យ​បានបង្ហាញ​ពី​ការ​អាណិត​លោក ព្រាប សុវត្ថិ ព្រោះនេះ​ជាការ​លះបង់​របស់​កូនចៅ​ចំពោះ​មេ​របស់ខ្លួន ពិតជា​ធំធេង​ណាស់ ហើយ​ជាមួយនឹង​ការសម្តែង​កាយវិកា​បែប​ក្រមិចក្រមើម របស់​តារា​ប្រុស​-​ស្រី​ល្បីឈ្មោះ​ទាំង ពីរ​ដួង​នេះ​ផង​នោះ បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ពិតជា​មើលទៅ​មាន​ភាពរស់រវើក​មើល ហើយ​ចង់​មើល​ទៀត និង ថែមទាំង​គួរឱ្យ​ចង់​រាំ​តាម​ថែម​ទៀតផង ។​

​ពិតជា​មិនធម្មតា​ទេ​បទ​ចម្រៀង​របស់លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សី​ម៉ា ចេញមក​មួយណា ក៏​ផ្ទុះ​ការគាំទ្រ​ដែរ ហើយ​ក្រៅ​ពីបទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ត្រៀម​សម្រាប់​រីករាយ ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះហើយ​នោះ គេ​បាន​សង្កេតឃើញថា ផលិតកម្ម Galaxy Navatra បាន​សម្រុក​ចេញ​បទ​ចម្រៀង​យ៉ាងច្រើន​ដើម្បី​អបអរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា ពេលខាងមុខ​នេះ​ផងដែរ ។​

​ការចេញ​បទ​ចម្រៀង​ថ្មី​ស្ទើរតែ​រាល់ថ្ងៃ​បែបនេះ អាច​ចាត់ទុកថា ផលិតកម្ម Galaxy Navatra

​គឺជា​ផលិតកម្ម​តែមួយគត់​ដែល​បានចេញ​បទ​ចម្រៀង​ថ្មី​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ៕

​ចង់ដឹង​ច្បាស់ សូម​ទស្សនា MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ទាំងអស់គ្នា ៖​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular