ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ មិននឹកស្មានថា លោកស្រី កែមស្រីតូច និងលោកស្រី កែម និកា ដែលជាម្ចាស់ ក្រុមហ៊ុន KSTB និង ក្រុមហ៊ុន KNK ប្រចាំនៅប្រទេសកូរ៉េ ទទួល បានជោគជ័យខ្ពស់បែបនេះសោះ។ លោកស្រីទាំងពីរគឺជាបងប្អូនបង្កើត ដែលរស់នៅប្រទេសកូរ៉េ បានពេញចិត្តនឹងតែងតាំង ស្រីតា រឺ Alex Conan Real ជា BA នូវប្រ៊េនផលិតផល របស់ក្រុមហ៊ុនលោកស្រី ដែលមានការគ្រាំទ្រពី អតិថិជនគ្រប់បណ្តាប្រទេស។
ឥឡូវនេះស្ងាត់ៗលោកស្រី បានបង្ហើប អោយដឹងថា ផលិតផលរបស់លោកស្រី មិនត្រឹមតែចាប់ដៃ សហកា ជាមួយនិងលោកស្រី លឹម ថាវី ដែលជាម្ចាស់ក្រុមហ៊ុនធំប្រចាំនៅសហរដ្ធអាមេរិកតែប៉ុណ្ណោះទេ លោក ស្រីបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោកស្រីបានចុះកុងត្រាផ្តាច់ប្រ៊េន សេរ៉ូម VIP HANA Brightening Revital នឹងគ្រីម Immortal ជាមួយនឹង លោកស្រី ហ៊ឹង សុខឃាង ដែលជាម្ចាស់ក្រុមហ៊ុន ល្បីមួយនៅស្រុកខ្មែរ។
លោកស្រី កែម និកា នឹង លោកស្រី កែម ស្រីតូច បានបង្ហើបអោយដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២០កន្លងមកប្រ៊េន KSTB និង KNK ដែលជាផលិតផលរបស់ក្រុមហ៊ុនលោកស្រី ទទួលបានការគ្រាំទ្រខ្លាំងពីអតិថិជន នៅគុណភាពដ៏ល្អរបស់ផលិតផល។ ហេតុផលនេះ ហើយទើបផលិតផលទាំង២ បានវាយលុកចូលទីផ្សារ អន្តរជាតិ តាមបណ្តាប្រទេសធំៗដូចជា ប្រទេសកាន់ណាដា ប្រទេសអូស្ត្រាលី និង សហរដ្ឋអាមេរិក ជាដើម។
នៅឆ្នាំ២០២១នេះ ដែរផលិតផលKNK និង KSTB បានវាយលុកទៅដល់ប្រទេស ញូវហ្សឺឡែន និង ប្រទេសបារាំង ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាណិកជនខ្មែរដែលរស់នៅទីនោះ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលសូម្បីតែ ជនបរទេសក៏ កំពុងតែមានការគាំទ្រសរសើរពីគុណភាពផលិតផលរបស់ ក្រុមហ៊ុននេះដែរ។
លោកស្រីបានឲ្យដឹងថា ផលិតផលរបស់លោកស្រី រហូតមកដល់ពេលនេះមានជាង៤០មុខ ដែលសុទ្ធតែជា ផលិតផល កំពុងមានការសសើរ និងគ្រាំទ្រពីអតិថិជនដុំ និងរាយ។
ក្រុមហ៊ុន KSTB និងក្រុមហ៊ុនKNK ក៏មានទទួលធ្វើប្រ៊េន ផលិតផលកូរ៉េ ដែលមានក្រុមហ៊ុនរោងចក្រធំៗ នៅក្នុងប្រទេសកូរ៉េ សហការជាមួយ និងលោកស្រីផងដែរ។ លោកស្រី ក៏សូមថ្លែងអរគុណ និង សូមជូនពរដល់ បងប្អូនទាំងអស់អោយឆ្នាំថ្មីនេះ រកស៊ីមានបាន និងមានសុខភាពល្អទាំងអស់គ្នា៕