ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យរស្មីកម្ពុជាដឹង នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ ជនសង្ស័យចំនួន ៤ នាក់ ដែលជាក្រុមឆក់យ៉ាងសកម្ម តាមផ្លូវសាធារណៈ ឆ្លងខេត្ត ត្រូវបានកម្លាំងនគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យ ជិះម៉ូតូ ២ គ្រឿង ធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះ ដែលកំពុងជិះម៉ូតូលើផ្លូវជាតិ លេខ៤ ចំនួន ២ កន្លែងផ្សេងគ្នា ក្នុងនោះ ដំបូងធ្វើសកម្មភាពឆក់ នៅផ្លូវជាតិលេខ៤ ចំណុចភូមិជើងគោ ឃុំជើងគោ ហើយបន្តមក ធ្វើសកម្មភាពឆក់មួយករណីទៀត នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងជាង ១០ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈនេះ។
