Home ព័ត៌មានអន្តរជាតិ KNU ប្តេជ្ញា​...

KNU ប្តេជ្ញា​ការពារ​ជនជាតិ​កា​រ៉ែ​ន ដែល​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​សហភាព​ជាតិ​កា​រ៉ែ​ន (KNU) បាន​សន្យា​ការពារ​ប្រជាជន​របស់​ខ្លួន​ដែល​ប្រមូលផ្តុំ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​។​

KNU បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ជនជាតិដើម​ភាគតិច​កា​រ៉ែ​ន​ជាច្រើន​នាក់​បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ខាវ​ការិ​កដោយ​អំពាវនាវ​ឱ្យ​បណ្តេញ​របប​យោធា​ចេញ​និង​ដោះលែង​មេ​ដឹក​​នាំ​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ ជី​។​

KNU បាន​និយាយថា​ពួកគេ​នឹង​ផ្តល់​ការការពារ​ដល់​ពួកគេ​។​

​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ការតវ៉ា​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​មើលឃើញ​ថា​ជាការ​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា​។​

​ទីប្រជុំជន​ខាវ​ការិកមាន​ចម្ងាយ​ប្រហែល ៥០ គីឡូម៉ែត្រ​ពី​ព្រំដែន​ថៃ​ទល់​នឹង​ស្រុក​មែ​សុ​ត​ក្នុង​ខេត្ត​តាក់​។​

​កម្លាំង​សន្តិសុខ​ថៃ​នៅ​តាម​ព្រំដែន​មី​យ៉ាន់​ម៉ា​បាន​ប្រុង​ជើង​ការ​ខ្ពស់​ចាប់តាំងពី​រដ្ឋប្រហា​រ​ថ្ងៃទី ១ ខែ​កុម្ភៈ​៕

​សហភាព​ជាតិ​កា​រ៉ែ​ន​សន្យា​ការពារ​ប្រជាជន​របស់​ខ្លួន ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular