ប្រែសម្រួល : កញ្ញាដាលីស ៖ ឥណ្ឌាកាលពីថ្ងៃពុធ ទី១៧ កុម្ភៈ បានស្នើសុំផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានចំនួនជិត ៩៥.០០០ នាក់នៅក្នុងបេសកកម្មចំនួន ១២ នៅជុំវិញពិភពលោក។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តីពីតំបន់ឆ្លងជំងឺរាតត្បាតនិងតំបន់ជម្លោះយ៉ាងដូច្នេះថា”គិតទៅដល់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលធ្វើប្រតិបត្តិការក្នុងកាលៈទេសៈលំបាកបែបនេះ យើងសូមប្រកាសនៅថ្ងៃនេះនូវអំណោយចំនួន ២០០.០០០ ដូសសម្រាប់ពួកគេ”៕
ឥណ្ឌាស្នើសុំចាក់វ៉ាក់សាំងដល់កងរក្សាសន្តិភាពអ.ស.បទាំង ៩៥.០០០ នាក់