Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​តូចធំ...

​រថយន្ត​តូចធំ ចំនួន ៧​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ រថយន្ត​តូចធំ ចំនួន​៧​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា កាលពី​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្កឱ្យមាន​ការខូចខាត​រថយន្ត ខ្លះ​ស្រាល ខ្លះ​ធ្ងន់ធ្ងរ និង​ក៏​មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​នោះទេ​។

​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប្រាប់ថាៈ កាលពី​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ នេះ មាន​រថយន្ត​ធំ តូច ចំនួន ៧ គ្រឿង បាន​បុក​បន្ត​គ្នា នៅលើ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ប្រភព​ដដែល បានបញ្ជាក់​ថាៈ មិនមាន​មនុស្ស​រងគ្រោះ ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ គ្រាន់តែ​មានការ​ខូចខាត​រថយន្ត ខ្លះ​ស្រាល ខ្លះ​ធ្ងន់ធ្ងរ តែប៉ុណ្ណោះ និង​ក៏​មិន​បង្ក​ការកកស្ទះ​ចរាចរណ៍ ផងដែរ​។​ករណីនេះ សមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍ និង​ស្រាវជ្រាវ ពី​ដើមហេតុ រួម​នឹង​ការខូចខាត ដើម្បី​ដោះស្រាយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular