អភិបាល​រាជធានី ចុះ​ពិនិត្យ​ការស្តារ​ប្រឡាយ​មេ ទួល​ពង្រ បើកផ្លូវ​ទឹក ដើម្បី​កាត់បន្ថយ​ការលិចលង់ ក្នុង​ខណ្ឌ ៤ នៅ​ជាយក្រុង

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បី​ជំរុញ​ការងារ​ស្តារ​ប្រឡាយ​ទួល​ពង្រ ទំហំ​៨​ម៉ែត្រ ដែល​ឆ្លងកាត់​សង្កាត់​៣ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្កាត់​ចោមចៅ​ទី​១ ចោមចៅ​ទី​២ និង​ចោមចៅ​ទី​៣ ទទួលបាន​ជោគជ័យ និង​ទាន់ពេលវេលា មុន​រដូវវស្សា​មកដល់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពិសេស​អាជ្ញាធរ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​តួ​ប្រឡាយ ស្ថានីយ​លូ​ប្រាំ ក្នុង​គោលបំណង​បើកផ្លូវ​ទឹក ឱ្យ​ហូរ​បាន​លឿន ដើម្បី​កាត់បន្ថយ​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​ចំនួន ៤ នៅ​ជាយក្រុង​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular