Home ព័ត៌មានសំខាន់ៗ អគ្គមេបញ្ជាកា...

អគ្គមេបញ្ជាការ : ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ និងចលនាជ្រុលនិយមនានា

ដោយ:មុនីរ័ត្ន/ភ្នំពេញ : នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ និងចលនាជ្រុលនិយមនានា ដែលមានចរិតបំផ្លាញសន្តិភាព និងបង្កើតចលាចលក្នុងសង្គម។
ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជន ហើយក្នុងតម្លៃណាក៏ដោយ ត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព ដែលរកបានមកដោយលំបាក ការពាររាជរដ្ឋាភិបាលស្របច្បាប់

ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២១ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅសាលានាយទាហានសកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា ការហ្វឹកហ្វឺន បណ្តុះបណ្តាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ រួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។ ដូច្នេះវគ្គហ្វឹកហ្វឺន ដែលបានខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលរហូតបញ្ចប់វគ្គនាពេលនេះ ពិតជាបានឆ្លើយតបយ៉ាងប្រចក្សទៅនឹងចរន្តនៃការបង្កើនសមត្ថភាពធនធានមនុស្សរបស់កង ទ័ពកម្ពុជា»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននឹងកំពុងអនុវត្តផែនការ​កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ​ក្នុងនោះបានផ្តល់​អាទិភាពដល់វិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សការសិក្សា មុខជំនាញ​វិជ្ជា​ជីវៈ​ដល់មនុស្ស​ជំនាន់​​ក្រោយ។ ក្នុងស្មារតីនេះ កងយោធពលខេ មរភូមិន្ទបានផ្តោតអាទិភាពដល់ការបណ្តុះបណ្តាលយោធិនអាជីព ការកសាងនាយ​ទាហានវ័យក្មេង ការ​ពង្រឹងគុណភាពហ្វឹក​ហ្វឺន ការធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសា ស្រ្តលើវិស័យការពារជាតិ ដែលជាកត្តាសំខាន់បំផុត ក្នុងដំ ណើរការកសាងនិងអភិវឌ្ឍកងទ័ពកម្ពុជា។ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជា លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រដ្ឋ និងត្រូវមានសាមគ្គីភាព គោរពគ្នាទៅវិញទៅមក រក្សាការសម្ងាត់យោធា និងមានការទទួលខុសត្រូវក្នុងការងារ។

បន្ថែមលើនេះ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា និងបទពិសោធន៍៤ឆ្នាំកន្លងមកនេះ ដើម្បីប្រែក្លាយទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះរៀនសូត្រពីរៀមច្បង សិក្សាយកបទពិ សោធន៍ការងារ ក្តាប់ជាប់ភូមិសាស្ត្រជាក់ស្តែង ដើម្បីឆ្លុះប ញ្ចាំងជាមួយទ្រឹស្តីដែលបានរៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឱ្យបា ន ជោគជ័យក្នុងការបំពេញភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។

នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បា នអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្តចូលរួមសហការទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ប្រកបដោយប្រ សិ ទ្ធភាព និងត្រៀមការចាក់វ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular