​ស្នងការរង​ផែនការ​ងារ អន្តោប្រវេសន៍ ខេត្តបាត់ដំបង ជួបពិភាក្សា​ការងារ ជាមួយ​តំណាង​ស្ថាន​កុងស៊ុល កូរ៉េខាងត្បូង ប្រចាំខេត្ត​សៀមរាប

​ដោយៈ គ្រញូង / បាត់ដំបងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់​អេង ប៊ុន​ចាន់ ស្នងការរង​ផែនការ​ងារ អន្តោប្រវេសន៍ ជា​តំណាង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក MOON CHULHYUN អនុប្រធាន​ស្ថាន​កុងស៊ុល នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំខេត្ត​សៀមរាប នៅ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់​អេង ប៊ុន​ចាន់ បាន​ជម្រាបជូន​លោក តំណាង​កុងស៊ុល អំពី​សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ទូទៅ ក្នុង​ខេត្តបាត់ដំបង​។ ក្រៅពីនោះ លោក​បាន​លើក អំពី​សកម្មភាព​ការងារ របស់​កងកម្លាំង​នគរបាល ក្នុង​ការចូល​រូ​ម យ៉ាងសកម្ម ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន គ្រប់​ថ្នាក់ ក្នុងការ​ចាត់វិធានកា​រ បង្ការ ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅក្នុង​ខេត្តបាត់ដំបង និង​កិច្ច​ប្រតិ​ប​ត្ត​ការ ការពារ​សន្តិសុខ សុ វត្ថិ​ភាព ជូន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ព្រមទាំង​អ្នក​វិនិយោគិន ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​រូប​ថ​តះ​តំណាង​ស្ថាន​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំខេត្ត​សៀមរាប​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​

​លោក​តំណាង​កុងស៊ុល នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំខេត្ត​សៀមរាប ក៏បាន​ថ្លែងអំណរគុណ​ជា​ពន្លឹក ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ លោក លោកស្រី ស្នងការរង ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ជនបរទេស បានល្អ ពិសេស គ្រប់គ្រង​ការរស់នៅ ប្រកបមុខរបរ​ជន​បរទេស បាន​ហ្មត់ចត់​៕/V.mara

​រូប​ថ​តះ​តំណាង​ស្ថាន​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំខេត្ត​សៀមរាប​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular