Home ព័ត៌មានអន្តរជាតិ កូវី​ដ​១៩ ឆក់...

កូវី​ដ​១៩ ឆក់យក​ជីវិត​វេជ្ជបណ្ឌិត​ថៃ​លើកដំបូង​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​វេជ្ជបណ្ឌិត​ថៃ​លោក​ផាន់​យ៉ា ហាន់​ផានី​ត​ផាន បាន​ស្លាប់​ដោយកូវី​ដ​១៩​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ខេត្ត​មហា សា​រ៉ា​ខាម​ភាគ​ឦសាន្ត​។​

​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃនេះ​ដែរ​បាន​ប្រកាសថា ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៥០​ករណី រួមមាន​១៤២​ករណី​ឆ្លង​នៅក្នុង​ស្រុក​និង​៨​ករណី​នាំចូល​មកពី​ក្រៅប្រទេស ហើយ​ខេត្ត​សាមុត សា​ខន មាន​អ្នក​ឆ្លង​​ច្រើនជាងគេ​គឺ​៨៨​ករណី ខេត្ត ផា​ធូ​ម ថា​នី មាន​អ្នក​ឆ្លង​៤៥​នាក់​និង​ក្រុង​បាងកក​៥​នាក់​។​

​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លង​សរុប ២៥.១១១​នាក់ និង​៨៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

វេជ្ជបណ្ឌិត​ថៃ​លោក​ផាន់​យ៉ា ហាន់​ផានី​ត​ផាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular