Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​នៅ​ក្រចេះ​មា...

​នៅ​ក្រចេះ​មាន​ធនាគារ​គោមួយ​កំពុងតែ​ប្រតិបត្តិការ

ដោយ​: ជា សីហៈ / ភ្នំពេញ​: អង្គការ WWF បាន​អះអាង​តាម​បណ្តាញ​សង្គម​របស់ខ្លួន​ថា នៅពេលនេះ​ធនាគារ​គោមួយ​កន្លែង កំពុងតែ ដំណើរការ​នៅ​ខេត្តក្រចេះ។

​ប្រភព​ដដែល​បាន​អះអាងថា ធនាគារ​គោរ​នេះ គឺ​កំពុង​តែមាន​សមាជិក​ស​ហគ​មន៍​ចំនួន ៥១ នាក់ បាន​ចូល​ជា​សមាជិក​ក្រុម “​ធនាគារ​គោ​” ។

​ប្រភព​ដដែល​បាន​បន្តថា ធនាគារ​គោ​នេះ បាន​ផ្តួចផ្តើមឡើង​ដោយ​អង្គការ WWF ក្នុង ឆ្នាំ ២០១៨ ក្រោម​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ ដើម្បី​ជួយ​គាំទ្រ​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់ កិច្ចការពារ​សត្វ​ក្ដាន់ និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសា​របស់​សហគមន៍​ល្បាត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។

​ប្រភព​ដដែល​បាន​បន្តថា នៅពេល​ចាប់ផ្តើម​មេគោ​ចំនួន ១៤​ក្បាល​ត្រូវបាន​ប្រគល់ជូន​សមាជិក​ក្រុម​ធនាគារ​គោ ដើម្បី​ចិញ្ចឹម​រហូត​ទទួលបាន​កូន​គោ​សម្រាប់​ចែក​បន្ត​ឱ្យ​សមាជិក​ក្នុង​ក្រុម​ដទៃទៀត​។ ថ្មីៗ​នេះ កូន​គោ​ទើប​កើត​ចំនួន ៥​ក្បាល​ត្រូវបាន​ប្រគល់ឱ្យ​សមាជិក​ក្រុម​ដទៃទៀត​ជា​លើកដំបូង​។ សមាជិក​ដែល​ទទួលបាន​មេគោ​នីមួយៗ​ត្រូវប្រគល់​កូន​គោ​ចំនួន ៣ ក្បាល​ដល់​សមាជិក​ក្រុម​ដែល​មិនទាន់បាន​គោ​និង ១​ក្បាល​ឱ្យទៅ “​ក្រុម​សន្សំ​ធនាគារ​គោ​” មុន នឹង​អ្នក​ចិញ្ចឹម​មេគោ​នោះ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ទាំងស្រុង​លើ​មេគោ​ដែល​ខ្លួន​បានទទួល​ចិញ្ចឹម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular