ដោយៈជាសីហ/ភ្នំពេញ:ក្រុមប្រឹក្សាខេត្តបានឯកភាពទទួលយកផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីហើយនេះជាកំណត់សំគាល់ប្រវត្តិសាស្ត្រមួយដែលខេត្តមណ្ឌលគិរីមានផែនការរៀបចំដែនដីរបស់ខ្លួនជាលើកដំបូង។ក្នុងកិច្ចប្រជុំទទួលយកផែនការនេះមានវត្តមានចូលរួមពីតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការ WWF កម្ពុជា និងក្រុមអ្នកជំនាញបច្ចេកទេសកសាងផែនការរៀបចំដែនដីផងដែរ។
នៅមុនកិច្ចប្រជុំដើម្បីឯកភាពទទួលយកផែនការរៀបចំដែនដីនេះភាគីពាក់ព័ន្ធមកពីក្រសួងផ្សេងៗមន្ទីរជំនាញថ្នាក់ខេត្តការិយាល័យរដ្ឋបាលស្រុកឃុំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)និងវិស័យឯកជនបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់សម្រេចចុងក្រោយស្តីពីផែនការរៀបចំដែនដីនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១។
ការបង្កើតផែនការរៀបចំដែនដីជាដំណើរការដែលមានការចូលរួមពីពហុភាគីនិងត្រូវបានផ្តួចផ្តើមឡើងនៅខែមករាឆ្នាំ២០១៧ដោយមានការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ចក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប(EU)។ការបង្កើតផែនការរៀបចំដែនដីត្រូវបានចាប់ផ្តើមនៅខែតុលាឆ្នាំ២០១៨ក្រោមការគាំទ្រថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការ WWF កម្ពុជា។ ដំណើរការ កសាងផែនការរៀបចំដែនដី បានអនុវត្តដោយក្រុមអ្នកជំនាញបចេ្ចកទេស រួមមាន ក្រុមការងារស្នូលរៀបចំផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ក្រុមទីប្រឹក្សាបច្ចេកទេសដែលជ្រើសរើសដោយអង្គការ WWF កម្ពុជា និងបុគ្គលិកជំនាញរបស់ អង្គការ WWF កម្ពុជា។
លោកបណ្ឌិតម៉េងប៊ុណ្ណារិទ្ធអគ្គនាយករងនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្មនិងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា៖ “ផែនការរៀបចំដែនដីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល២០ឆ្នាំខាងមុខ។
លោក បានមានប្រសាសន៍បន្ថែមទៀតថា៖ “ដូចបានធ្វើសេចក្តីសន្និដ្ឋានរួមនៅក្នុងសិក្ខាសាលាពិគ្រោះយល់ចុងក្រោយកាលពីម្សិលមិញ ខ្ញុំទទួលស្គាល់ថាផែនការរៀបចំដែនដី បានគិតគូរពិចារណារាល់កង្វល់របស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការកសាងផែនការ ដូច្នេះហើយភាពសម្បូរបែបនៃសម្បត្តិធម្មជាតិនិងវប្បធម៌មូលដ្ឋានគឺជាចំណុចកណ្តាលនៃផែនការនេះ។ខ្ញុំសង្ឃឹមថារដ្ឋបាលខេត្តនិងរដ្ឋបាលចំណុះខេត្ត នឹងប្រើផែនការរៀបចំដែនដីនេះជាឧបករណ៍នាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍនាពេលអនាគតរបស់ខេត្ត។”
ផែនការរៀបចំដែនដីគឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយដែលផ្តល់នូវចក្ខុវិស័យនិងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល២០ឆ្នាំខាងមុខ(២០២១២០៤០)ក៍ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្តដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលផ្សារភ្ជាប់នឹងការអភិរក្ស។ផែនការរៀបចំដែនដីត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់សហគមន៍មូលដ្ឋាន បញ្ហាប្រឈមនៃការអភិវឌ្ឍ និងការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានក្តីសាទរចំពោះការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់មូលដ្ឋានសហគមន៍មូលដ្ឋានអង្គការក្រៅរដ្ឋាភិបាលម្ចាស់ជំនួយអ្នកជំនាញបចេ្ចកទេសនិងវិស័យឯកជនដែលសម្រេចបាននូវលទ្ធផលនៃការបង្កើតផែនការរៀបចំដែនដីនេះ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖“ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីមានទិសដៅផ្តល់ឥទ្ធិពលលើការសម្រេចចិត្តនិងកសាងភាពជាម្ចាស់រួមគ្នាលើការអភិវឌ្ឍប្រកបដោយតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលបាននូវសេវាសាធារណៈប្រកបដោយសមធម៌” ។
លោក សេង ទៀកនាយកអង្គការWWFកម្ពុជាបានមានប្រសាសន៍ថា៖“នវានុវត្តន៍ចម្បងៗបំផុតនៅក្នុងវិធីសាស្ត្រគ្រប់គ្រងតំបន់ទេសភាព គឺការទទួលស្គាល់នូវតម្រូវការដើម្បីដោះស្រាយអន្តរកម្មដ៏សាំញ៉ាំនៃវិសាលភាពការប្រើប្រាស់ដែនដីរួមទាំងការយល់ដឹងអំពីស្ថាប័ននិងអាកប្បកិរិយារបស់មនុស្សក្នុងនៅទីនោះផងដែរ”។ លោក សេង ទៀក បានមានប្រសាសន៍បន្ថែមទៀតថា៖ “អង្គការ WWF កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំផែនការ៕.mara