Home ព័ត៌មានសំខាន់ៗ ​ចម្រូងចម្រាស...

​ចម្រូងចម្រាស និង​ច្រឡោងខាម ពេល​សមត្ថ​កិ​ចុ្ច ចុះ​ឆែកឆេរ​រក​ទំនិញ​ស្រា​ក្លែងក្លាយ នៅ​ឃ្លាំង​ក្រុមហ៊ុន ទៀ ណាំ​ហាក់ នៅ​ក្រុង​ប៉ោយប៉ែត​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មាន​ភាពចម្រូងចម្រាស និង​ច្រឡោងខាម​មួយ បានកើត​ឡើង នៅពេល​សមត្ថ​កិ​ចុ្ច បាន​ចុះ​ឆែកឆេរ រក​ទំនិញ​ស្រា​ក្លែងក្លាយ នៅ​ឃ្លាំង​នៃ​ផ្សារ​សុជាតា របស់​ក្រុមហ៊ុន ទៀ ណាំ​ហាក់ នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ៣ រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​ការចុះ​ឆែកឆេរ​នោះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលជា​ម្ចាស់​ករណី និង​សម្របសម្រួល​នីតិវិធី ដោយ​លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ និង​ក៏មាន​ការចូលរួម សហការ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ជាច្រើន​ទៀត ។​

​ជំហាន​ដំបូង សមត្ថកិច្ច បាន​ឆែកឆេរ ត្រួតពិនិត្យ​លើ​ស្រា​ចម្រុះ ហើយ​ឃើញ​មាន ២០ មុខ ស្មើនឹង​ចំនួន ២៣០ កេះ ហើយ​ដកហូត​សំណាក​ស្រា ២ ដប / ម៉ាក និង​ឆែក​បារី​មាន ១០៥ ប៊ិច ក្នុង​មួយ​ប៊ិច មាន ៥០ សុង ហើយ​ដកហូត ១ សុង យកទៅ​មន្ទីរពិសោធន៍ ដើម្បី​រក​ការពិត​ថា ក្លែងក្លាយ ឬ​អត់ បន្ថែមទៀត​។​

​បន្ទាប់មក សមត្ថកិច្ច​ជំនាញ និង​លោក​ព្រះរាជអាជ្ញារង បានស្នើ​បិទ​ឃ្លាំង​។ ក្រោយមក អោយកម្លាំង​សមត្ថកិច្ច ដេក​យាម​ការពារ​។ ប៉ុន្តែ បន្ទាប់មកទៀត ដោយមាន​ការយោគយល់​គ្នា ទើប​មន្ត្រី​ជំនាញ អោយ​ម្ចាស់​ទំនិញ រក្សាទុក​ទំនិញ ដែល​ឆែកឆេរ ដោយ​ខ្លួនឯង​។​

​ក្នុងពេល​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​នោះ ខាង​តំណាង​របស់​ក្រុមហ៊ុន ទៀ ណាំ​ហាក់ បាន​ប្រតិកម្ម ស្រែកជេរ​ច្រឡោងខាម លើ​សមត្ថកិច្ច​ជំនាញ ម្ចាស់​ករណី ដែល​ដាក់​ចោទ​សង្ស័យថា ទំនិញ​របស់ខ្លួន​ក្លែងក្លាយ ដែល​នេះ​នាំឱ្យ​ប៉ះពាល់​កិត្តិយស កេរ​ឈ្មោះ (​ហាង សុជាតា និង​ក្រុមហ៊ុន ទៀ ណាំ​ហាក់​) របស់ខ្លួន​។​
​និង​ក៏​ព្រមាន​ប្តឹងផ្តល់ អ្នកសារព័ត៌មាន​ដែរ​ថា នឹងមាន​បញ្ហា បើ​ហ៊ាន​ផ្សាយ​មិន​ពិត ពី​ទំនិញ​របស់ខ្លួន​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular