​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ពិភាក្សា​អំពី​វិធាន​សុវត្ថិភាព​សម្រាប់​អាជីវកម្ម​ម៉ាស្សា​សុខភាព​និង​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ

​ដោយៈ​ទេព​មង្គល​/​ភ្នំពេញៈ​កិច្ចប្រជុំ​“​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ម៉ាស្សា​សុខភាព និង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​” សម្រាប់​ជំហាន​ទី​២​ត្រូវបាន​បើក​នៅ​ព្រឹក​នេះ ក្រោយ​ពេលដែល​វិស័យនេះ បាន​រងគ្រោះ​ដោយសារតែ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩ ។

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ណេ​ប​សាមុត​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ជំរុញ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី មន្ត្រីរាជការ​ក្រសួងទេសចរណ៍​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​និង​ប្រតិបត្តិ​ករ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ២០០​នាក់​ផងដែរ​។​

​លោក​ណេ​ប​សាមុត​បាន​ជម្រាបជូន​អង្គប្រជុំ​ថា​ក្នុង​ស្មារតី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​និង​ដើម្បី​រក្សាបាន​នូវ​ស្ថេរភាព​នៃ​ការ​ដំណើរការ​អាជីវកម្ម គឺ​តម្រូវឱ្យ​គ្រប់​អាជីវកម្ម ត្រូវ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

​គួរ​រំលឹក​ផងដែរ​ថា​កន្លងមក​ក្រសួងទេសចរណ៍​បានដាក់​ចេញ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ដំណាក់​កា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (​ជំហាន​ទី​១) ចំនួន ០៦​សេវាកម្ម សុទ្ធសឹង​ជា​ប្រភេទ​សេវាកម្ម​ដែល​កំពុងដំណើរការ​អា​ជីវ​កម្ម​រួមមាន ដូចជា សេវាកម្ម​ស្នាក់ , សេវាកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ,​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក​
,​រមណីយដ្ឋាន​ទេសចរណ៍​, និង សហគមន៍​ទេសចរណ៍​។​

​លោក​ណេ​ប​សាមុត​បាន​បន្តថា​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ជំហាន​ទី​២​នេះ​ផ្តោត​សំខាន់​ទៅលើ​អាជីវកម្ម​ដែល​ប្រកាស​ឱ្យ​ផ្អាក​មួយរយៈ​ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​ដូចនេះ​ដើម្បីឱ្យ​អាជីវកម្ម​បើក​ដំណើរការ​ឡើងវិញ​បាន​តម្រូវឱ្យ​អាជីវកម្ម​បំពេញបាន​តាម​លក្ខណវិនិច្ឆ័យ​ដែល​បានកំណត់ ដូចជា វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ម៉ាស្សា​សុខភាព​រួមមាន ០៩​លក្ខខណ្ឌ​តម្រូវ ២១ កម្មវត្ថុ​នៃ​ការវាយតម្លៃ ៧៤​ចំនុច​ត្រូវ​ត្រួតពិនិត្យ (​ក្នុងនោះ​រួមមាន ៣៧​ការអនុវត្ត​តម្រូវ​ចាំបាច់ និង ៣៧​ការ អនុវត្ត​ជា​ជម្រើស​)​។
​លោក​បាន​បន្ថែមទៀតថា​វិធាន​សុវត្ថិភាព​ល​ទស​ចរណ៍​សម្រាប់​អាជីវកម្ម​“​ខារ៉ាអូខេ​”​រួមមាន​៖១២​លក្ខខណ្ឌ​តម្រូវ​១៤​កម្មវត្ថុ​នៃ​ការវាយតម្លៃ ៧១​ចំនុច​សម្រាប់​ត្រួតពិនិត្យ (​ក្នុងនោះ​រួមមាន ៥៥ ការអនុវត្ត​តម្រូវ​ចាំបាច់ និង ១៦​ការអនុវត្ត​ជា​ជម្រើស​) ។​

​លោក​បាន​បន្តថា សម្រាប់​វិធាន​សុវត្ថិភាព​ល​ទស​ចរណ៍​សម្រាប់​អាជីវកម្ម​ក្លឹប​កម្សាន្ត (​រង្គសាល​និង​ឌី​ស្កូ​តែ​ក​)​រួមមាន​៖១២​លក្ខ​-​ខណ្ឌ​តម្រូវ ១៥​កម្មវត្ថុ​នៃ​ការវាយតម្លៃ ៦៦​ចំនុច​សម្រាប់​ត្រួតពិនិត្យ (​ក្នុងនោះ​រួមមាន ៤៩​ការអនុវត្ត​តម្រូវ​ចាំបាច់ និង ១៧​ការអនុវត្ត​ជា​ជម្រើស​)​។​

​ហើយ​ចុងក្រោយ​លោក​បាន​បន្ថែមថា​វិធាន​សុវត្ថិភាព​ល​ទស​ចរណ៍​សម្រាប់​អាជីវកម្ម​បៀរហ្គាឌិន​រួមមាន​៖១៣​លក្ខខណ្ឌ​តម្រូវ​១៥​កម្មវត្ថុ​នៃ​ការវាយតម្លៃ ៧០​ចំនុច​សម្រាប់​ត្រួតពិនិត្យ ក្នុងនោះ​មាន​(​ក្នុងនោះ​រួមមាន ៥២​ការអនុវត្ត​តម្រូវ​ចាំបាច់ និង ១៨​ការអនុវត្ត​ជា​ជម្រើស​)​។​

​អាជីវកម្ម​ត្រូវ​ចូលរួម​អនុវត្ត​និង​បំពេញ​នូវ​គ្រប់​ចំនុច​ការអនុវត្ត​តម្រូវ​ចាំបាច់​នឹង​ទទួលបាន​ឡា​បិ​ល​ទទួលស្គាល់​អាជីវកម្ម​ដែលមាន​សុវត្ថិភាព​ប្រឆាំងនឹង​កូ​វីដ​-១៩ និង​អាច​បើក​អាជីវ​កម្មបាន ក្រោយ​ពេលដែល​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ឱ្យ​ដំណើរការ​ឡើងវិញ ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular