ធនធានមនុស្ស​ជា​កត្តា​សំខាន់បំផុត​សម្រាប់​អភិ​វ​ឌ្ឈ​ន័​វិស័យ​កសិកម្ម

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ​”​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​គឺ​ទាមទារ​ចាំ​បាប់​ត្រូវ​ពង្រឹងគុណភាព​អប់រំ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​” នេះ​ជា​ប្រសាសន៍​ណែនាំ​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នាយក​វិទ្យា ស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកុម្ភៈ​។

​លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ លោក ហែម វីរ​: ជា​នាយក​វិទ្យាស្ថាន​ថ្មី ដែល​នឹង​ចូលកាន់​តំណែង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ។​

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​របស់​វិទ្យាស្ថាន​ដោយ​ទទួលបាន​នូវ​សមិទ្ធផល​ស្នាដៃ​ជាច្រើន​គួរ​ជាទី​មោទនៈ​ហើយ​ការលះបង់​ទាំង​កំលាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​និង​ធនធាន​របស់​ថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ​លោកគ្រូ​អ្នកគ្រូ​និង​និស្សិត​សម្រេច​ទទួលបាន​សមិទ្ធ​ផល​យ៉ាង​ធំធេង​សម្រាប់​ប្រទេសជាតិ​ជាពិសេស​សម្រាប់​ខេត្តកំពង់ចាម​ស្តែងចេញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​។

​លោក​រដ្ឋមន្ត្រី​បាន​រំលេច​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ថា ដោយសារ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្វែរ​ទិសដៅ ផ្តោត​ភ្ជង់​មកលើ​វិស័យ​កសិកម្ម​ជាពិសេស ដោយបាន​ជំរុញ គាំទ្រ លើកទឹកចិត្ត និង​ជួយ​ឧ​ប​ត្ត​ម្ភ​ប្រជាពលរដ្ឋ ជាពិសេស​ក្រសួង​ឲ្យ​ខិតខំ​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ដើម្បី​ធានា​សន្តិសុខ​ស្បៀង ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ បង្កើត​ឱកាស​ការងារ តាមរយ​:​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ធានាបាន​នូវ​គុណភាព សុវត្ថិភាព​កសិផល ដើម្បី​ធ្វើ​ការនាំ ចេញ ប្រកួតប្រជែង​ស្នើ​មុខមាត់ ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និរន្តរភាព វិបុល ភាព និង​សុ​ខុ​មារ​ភាព​របស់​ប្រជា​ពល​រដ្ន​។ យក​អស់​ស្មារតី​ទទួលខុស​ត្រូវអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​វិស័យ​កសិកម្ម​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំ​ណើ​រ​ផលិតកម្ម​ស្បៀង​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​បង្កើន​ប្រាក់ចំណូល​បង្កើត​ការងារ​ពង្រីក​ទីផ្សារ​កសិផល អនុវត្ត​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ ធានាបាន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច នៅក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌីជីថល​។
​ជា​ចក្ខុវិស័យ​និង​ទិសដៅ​គោលនយោបាយ​វែងឆ្ងាយ​គឺ​“​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប​មាន​លក្ខណៈ​ប្រ​កូត​ប្រជែង​បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ​” ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular