Home ព័ត៌មានសំខាន់ៗ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះរាប់គល់ឈើដែលឈ្មួញកាប់នៅខេត្តស្ទឹងត្រែង

ដោយ:សុខុម/ស្ទឹងត្រែង​៖​ កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង​ អាវុធហ្ថ​លើផ្ទៃប្រទេស​ និងកម្លាំងបរិស្ថាន បានចុះស្រាវជ្រាវករណីឈ្មួញឈើកាប់ផ្តួលរំលំនៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើមឈើនៅសល់តែគល់ក្រោយពីមានការលើកឡើងថាមានឈ្មួញកាប់ឈើនៅព្រំប្រទល់ទឹកដីស្រុកសៀមបូកខេត្តស្ទឹងត្រែងជាប់ខេត្តក្រចេះ។

ការចុះស្រាវជ្រាវនេះធ្វើឡើងកាលពីកន្លងទៅថ្មីៗនេះដោយប្រើមធ្យោបាយជិះម៉ូតូនៅថ្ងៃទី ១៥-១៦ខែកុម្ភៈ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាអស់រយៈពេលជាច្រើនថ្ងៃបានចុះទៅស្រាវជ្រាវឃើញថាមានជារណ្ដៅ(ឈើច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ (590652-1456894)​ អូរខ្សាច់ស្វា( 590590-1459185)​អូរតាពណ៌ (590537-1454189)​ផ្លូវបំបែកជាបីចូលក្រុមហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់,ចូលទៅបុសខ្នុរ (595423-1451578)​ផ្លូវបែកអូរឡង់ចូលទៅក្រុមហ៊ុន(595836-1451783)​ភ្នំក្រហម(591293-1460268)​មានចម្ការ​និងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់ (ធ្វើចម្ការនិងកាប់ឈើ)​។

ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន១៧៨គល់​។
ប្រជាពលរដ្ឋបានប្រាប់ថាពួកគាត់កាប់ឈើលក់ឱ្យឈ្មោះតាហៃនៅក្រុមហ៊ុននៅចំណុចអូរគ្រាក់ជាប់ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ៦០០.០០០រៀល៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular