ដោយៈជាសីហៈ/ភ្នំពេញៈកាលពីព្រឹកមិញនេះនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញលោកហេងរតនាអគ្គនាយកស៊ីម៉ាកបានទទួលជួបពិភាក្សាការងារជាមួយលោកស្រីកាម៉ីហារូកូ(KAMEIHaruko)ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី កាម៉ី ហារូកូ ទើបនឹងមកបំពេញតួនាទីថ្មីជាប្រធានចៃកា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ បន្ទាប់ពីលោក ស៊ូហ្គាណូ យូអ៊ីជី (SUGANO Yuichi) បានបញ្ចប់អាណត្តិរបស់លោកកាលពីចុងឆ្នាំ២០២០កន្លងទៅ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើចំនុចយុទ្ធសាស្ត្រមួយចំនួននៅក្នុងការបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាក្នុងន័យធានាសុខសុវត្ថិភាពប្រជាពលរដ្ឋគាំទ្រដល់គំរោងអភវឌ្ឍន៍និងចែករំលែកបទពិសោធន៍ជាមួយប្រទេសក្នុងតំបន់និងក្នុងពិភពលោក។លោកស្រីកាម៉ីហារូកូបានបញ្ជាក់ជាថ្មីនូវជំហរគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាពិសេសអង្គភាពចៃកា ចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បន្តគាំទ្រដល់សកម្មភាពស៊ីម៉ាក់ផងដែរ។
ចៃការបានសហការនិងគាំទ្រដល់ស៊ីម៉ាក់ចាប់តាំងពីឆ្នាំ១៩៩៨លើជំនួយសំភារ:បច្ចេកទេសនិងបានគាំទ្រឱ្យស៊ីម៉ាក់ផ្តល់ការហ្វឹកហ្វឺនដល់អន្តរជាតិចាប់ពីឆ្នាំ២០១០ដូចនេះរយ:ពេលជាង២០ឆ្នាំមកនេះរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការនេះបានផ្តល់លទ្ធផលដល់កំលាំងស៊ីម៉ាក់ទាំងស្មារតីសំភារ:បច្ចេកទេសទីប្រឹក្សាបច្ចេកទេសនិងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបុព្វហេតុមនុស្សធម៌និងសន្តិសុខសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា ដោយការកំចាត់ចោលសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជា៕