ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុម ហ៊ុនភីធីធីដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងគោលបំណងជួយជំរុញប្រតិបត្តិការអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុនភីធីធីខេមបូឌាលីមីធីត។ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរនិងធុរជនសំខាន់ៗផ្សេងទៀតបានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។
នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងក្រុមហ៊ុនភីធីធីខេមបូឌាលីមីធីតនឹងស្វែងរកឱកាស ដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់សេវាកម្មហិរញ្ញវត្ថុការលក់និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមាន ប្រសាសន៍ស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានិងទំនាក់ទំនងធុរកិច្ចដ៏ជិតស្និទ្ធនាពេលបន្តបន្ទាប់ទៀត។អ្នកឧកញ៉ាក៏បានមានប្រសាស ន៍ថា៖«ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ភាគីទាំងសងខាងនិងជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចសហការធុរកិច្ចកាន់តែប្រសើរឡើង»។
លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បានមានប្រសាសន៍ថា៖ក្រុមហ៊ុន ភីធីធី ខេមបូឌាបានទន្ទឹងរង់ចាំការសហ ការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
លោកបានថ្លែងថា៖ « ពួកយើងពិតជារីករាយក្រៃលែងដែលបានចុះអនុស្សរណៈយោគយល់គ្នានេះជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយយើងមានសេចក្តីរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់យើងនៅក្នុងប្រទេសបន្ថែមទៀត»។
លោកបានបន្តថា៖«កិច្ចសហប្រតិបត្តិការនេះបានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនភីធីធីក្នុងការជំរុញប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍ និងឈានទៅរកយុគសម័យឌីជីថល»៕Ph