ដោយៈ សរិទ្ធ / កោះកុងៈ រថយន្តដឹកឥដ្ឋមួយគ្រឿង ខណ:ធ្វើដំណើរចុះចំណោត បានដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅម៉ោង ៨និង១៥ នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកកោះកុង បានឲ្យដឹងថាៈ អ្នកបើកបរ មាន ឈ្មោះ ស៊ឹម កប ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ( ស្លាប់ ) ។
រថយន្តនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន ធ្វើដំណើរមកពីភ្នំពេញ ទៅកោះកុង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងយោធា បានជួយសង្គ្រោះបឋម និងបានបញ្ជូនអ្នករងរបួស មកព្យាបាល នៅមន្ទីរពេទ្យខេត្ត។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនង រកបងប្អូន ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕/V.mara