ប្រែសម្រួលៈវាសនា/ផាធូម ថានី៖ស្រោមដៃប្រើហើយប្រមាណ៣៧តោន ដែលត្រូវបានលាងសម្អាតនិងច្រកប្រអប់ដើម្បីលក់ឡើងវិញត្រូវបានសមត្ថកិច្ចថៃរឹបអូស ហើយប៉ូលិសបានចាប់ខ្លួនស្ត្រីម្នាក់នៅឃ្លាំងមួយក្នុងខេត្តផាធូម ថានី។
ប៉ូលិសផ្នែកការពារអ្នកប្រើប្រាស់មួយក្រុម ជាមួយនឹងដីកាឆែកឆេរ បានឆ្មក់ចូលឃ្លាំងសង្ស័យនេះកាលពីថ្ងៃពុធ ក្រោយពីមានព័ត៌មានថា ស្រោមដៃប្រើហើយត្រូវបានលាងដាក់ក្នុងប្រអប់ដើម្បីលក់ឡើងវិញ នេះបើតាមការអះអាងរបស់ប្រធានក្រុមចុះអនុវត្តដីកានេះកាលពីថ្ងៃព្រហស្បតិ៍។
ស្ត្រីម្នាក់ដែលអះអាងថាខ្លួនជាអ្នកយាមឃ្លាំងនេះ បានជួយក្នុងការឆែកឆេរនិងគេបានរកឃើញស្រោមដៃទាំងគំនរ ដោយមួយចំនួនធំដែលមិនទាន់លាងត្រូវបានដាក់នៅក្នុងបាវជី និងមួយចំនួនទៀតត្រូវបានលាងសម្អាតហើយនិងត្រៀមច្រកក្នុងប្រអប់។
ប៉ូលិសបានអោយដឹងថា ស្រោមដៃដែលរឹបអូសនេះមានតំលៃប្រមាណ៦លានបាត។
កាលពីខែមុនក្នុងខេត្តដដែលនេះ ប៉ូលិសថៃក៏រឹបអូសបានស្រោមដៃប្រើហើយ៦៥៤បាវ ដែលប្រុងច្រកចូលក្នុង៣០.០០០ប្រអប់ដើម្បីលក់ឡើងវិញ។ស្រោមដៃនិងសម្ភាររឹបអូសដទៃទៀតមានតំលៃប្រមាណ១០០លានបាតឯណោះ៕
ប៉ូលិសបង្ហាញនិងពិនិត្យស្រោមដៃដែលរឹបអូសប្រមាណ៣៧តោននៅផាធូម ថានីកាលពីថ្ងៃពុធ
កាលពីខែមុនក្នុងខេត្តដដែលនេះ ប៉ូលិសថៃក៏រឹបអូសបានស្រោមដៃប្រើហើយ៦៥៤បាវ