ដោយៈជាសីហៈ/ភ្នំពេញៈពាក្យបច្ចេកជាភាសារខ្មែរក្នុងវិស័យគ្រឿងញៀននឹងមានសម្រាប់ប្រើប្រាស់ប៉ុន្តែកាលបរិច្ឆេទគឺនៅមិនទាន់ត្រូវបានគេដឹងថា នឹងចេញនៅពេលណាច្បាស់លាស់ឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះកាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១លោកឧត្តមសេនីយ៍ឯកនាក់យុទ្ធាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាប្រធានអនុគណៈកម្មការប្រឆាំងគ្រឿងញៀនបានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពាក្យបច្ចេកសព្ទខ្មែរក្នុងវិស័យគ្រឿងញៀនដោយមានការអញ្ជើញចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្សព្វផ្សាយនិងណែនាំដល់នាយកដ្ឋានជំនាញនីមួយៗចំណុះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការរៀបចំពាក្យបច្ចេកសព្ទខ្មែរក្នុងវិស័យគ្រឿងញៀនតាមផ្នែកជំនាញនីមួយៗដើម្បីផ្ញើជូនទៅគណៈកម្មការរៀបចំសន្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ។
គួររំលឹកថា គ្រឿងញៀននៅពេលនេះកំពុងតែទន្ទ្រានចូលនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែភាគច្រើនគឺមិនមានភាសារជាតិឡើយ ៕.mara