Home ព័ត៌មានជាតិ សន្តិសុខ ​ស្គាល់​អត្តស...

​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍ តែ​ចុងក្រោយ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​

​ដោយ​: សុខុម / ស្ទឹងត្រែង​: ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ ២ គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស ៣ នាក់​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ម្នាក់ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​នោះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នគរបាល បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ដែល​ស្លាប់​នោះ ឈ្មោះ ស៊ីម៉ន សារ៉ាន អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង មាន​លំនៅ បច្ចុប្បន្ន ភូមិ​.​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង គឺជា​អ្នកបើកបរ​ម៉ូតូ ហើយ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​យុវជន​រងគ្រោះ​នេះ បានមក​ទទួលយក​ស​ព ទៅធ្វើ​បុណ្យ​ហើយ​។​

​ប្រភព​បាន​បញ្ជាក់ថា យុ​វន​រងគ្រោះ បាន​ស្លាប់​នៅវេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​លេខ ៨ ហើយ​គ្រូពេទ្យ ក៏បាន​ប្រគល់​សព ទៅ​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ អ្នករួមដំណើរ ម្នាក់ទៀត ជាមួយ​យុវជន​រងគ្រោះ ដល់​ស្លាប់​នោះ ឈ្មោះ សាត ជា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មាន​លំនៅ នៅ​ភូមិ​.​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក បាន​រងរបួស​ធ្ងន់ និង​បាន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង​។​

​គួររំលឹកថា ជនរងគ្រោះ​ថ្នាក់​ចរាច​រណ៍ ខាងលើនេះ បានកើត​ឡើង នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នា​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ បណ្ដាលឱ្យ​មនុស្ស ៣ នាក់ រងរបួស​ធ្ងន់​។​

​របាយការណ៍​នគរបាល បាន​បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សឹ​ប វណ្ណា ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​រំដេង ឃុំ​ចំការលើ អ្នករួមដំណើរ មាន​ក្មេងប្រុស ពីរ​នាក់​ទៀត បើកបរ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ក្នុងទិសដៅ​ពី​ទិស​ខាងលិច ទៅខាង​កើត បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដូចគ្នា បើកបរ​ក្នុងទិសដៅ ពី​ទិសខាងកើត ទៅ​ខាងលិច​ច្រាសទិស​គ្នា​។ ជនរងគ្រោះ ឈ្មោះ សឹ​ប វណ្ណា បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង អ្នករួមដំណើរ​ក្មេងប្រុស​ពីរ​នាក់​ទៀត រងរបួស​ស្រាល បញ្ជូនទៅ​ពេទ្យ​ឯកជន​ភូមិ​។​

​នគរបាល បានធ្វើការ​សន្និដ្ឋានថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង ដោយសារតែ​អ្នកបើកបរ​ម៉ូតូ មិន​ប្រកាន់​ស្ដាំ ទើប​បណ្ដាលអោយ​បុក​គ្នា​។ ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវបាន​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ចំការលើ រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular