ដោយ: សុខុម / ស្ទឹងត្រែង: ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ២ គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស ៣ នាក់រងរបួសធ្ងន់ ហើយបានស្លាប់ម្នាក់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនោះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នគរបាល បានប្រាប់ឲ្យដឹងថាៈ ជនរងគ្រោះ ដែលស្លាប់នោះ ឈ្មោះ ស៊ីម៉ន សារ៉ាន អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើត នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានលំនៅ បច្ចុប្បន្ន ភូមិ.ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង គឺជាអ្នកបើកបរម៉ូតូ ហើយក្រុមគ្រួសារសាច់ញាតិរបស់យុវជនរងគ្រោះនេះ បានមកទទួលយកសព ទៅធ្វើបុណ្យហើយ។
