ប្រែសម្រួល : កញ្ញាដាលីស ៖ សេរ៉េណា វីលលៀមបានលើកឡើងនូវសំណួរអំពីអនាគតរបស់នាង បន្ទាប់ពីនាងបានចាញ់នៅក្នុងព្រឹត្តិការណ៍ Australian Openហើយបន្ទាប់មកនាងបានរត់ចេញពីសន្និសីទកាសែតទាំងទឹកភ្នែក ក្រោយរងបរាជ័យក្នុងការប្រកួត។
កីឡាការិនីអាម៉េរិករូបនេះនៅតែបន្តឈរនៅលើទីលាន Rod Laver Arena និងគួកទ្រូង បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៦ទល់នឹង៣ និង៦ទល់នឹង៤នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីដៃកីឡាការិនីជប៉ុន ណាអូមី អូសាកា។ បន្ទាប់មកនាងមានអារម្មណ៍រំជើបរំជួល នៅពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីនោះ។
នៅពេលសួរសំណួរចាក់ដោតនៃកំហុសដែលនាងបានសាងក្នុងការប្រកួត នាងបានឆ្លើយថា “ខ្ញុំមិនដឹងទេ ខ្ញុំចប់ហើយ” ហើយនាងក៏បានដើរចេញពីបន្ទប់ ខណៈនាងមិនអាចគ្រប់គ្រងអារម្មណ៍រំជួលចិត្តរបស់ខ្លួនបានទេ។
មុននឹងនាងដើរចេញ នាងត្រូវបានសួរថាតើអាចនឹងនិយាយលាទីលានក្រុងមែលប៊នឬយ៉ាងណា បន្ទាប់ពីឱកាសចុងក្រោយរបស់នាងក្នុងការតាមស្មើឯតទគ្គកម្មពានរង្វាន់ Grand Slam ចំនួន ២៤ របស់កីឡាការិនី ម៉ាហ្គារ៉េត ខត ត្រូវរបូតចេញពីដៃ។
នាងបានឆ្លើយតបថា “ប្រសិនបើខ្ញុំនិយាយលា ខ្ញុំនឹងមិនប្រាប់នរណាទាំងអស់”។ ឥឡូវនេះវាមានរយៈពេលបួនឆ្នាំហើយចាប់តាំងពីនាងបានឈ្នះពានរង្វាន់ធំមួយ៕
សេរ៉េណា វីលលៀមធ្លាក់ចេញពីការប្រកួតតេន្នីស Australian Open ទាំងទឹកភ្នែក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ