អត្តខាត់ , អត្តិខាត់ , ខិតខាត់ , នាច , អនាចារ​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អត្តខាត់​

(​អ័ត​-​តៈ​ខាត់​)

គុណសព្ទ​

( ស​. ប្រើ​ជា អ័ត​គ័ត អ​. ថ​. អ័ត​-​តៈ​ខាត់ ) ដែល​ខ្វះខាត​, មិនសូវ​បរិបូណ៌​, មិន​គ្រប់គ្រាន់​
​ម្ហូប​អត្តខាត់ ( ព​. សា​. ប្រើ​ជា អត្តិខាត់ ក៏មាន អ​. ថ​. អ័ត​-​តិ​-​ខាត់​; គួរ​លែង​ប្រើ ) ។​

​អត្តិខាត់​—

( មើល​ក្នុង​ពាក្យ អត្តខាត់ ) ។​

ខិតខាត់​

គុណសព្ទ​

ដែលមាន​រលីបរលាប​បន្តិចបន្តួច​, ខ្សត់ខ្សោយ​, ខ្វះខាត​, មិន​បរិបូណ៌​, អត្តខាត់ ។ ប្រើ​ជា កិ​. ក៏មាន ។ ( ម​. ព​. អត្តខាត់ ផង ) ។​

នាច​

​កិរិយាសព្ទ​

ស្រក​, ថយចុះ​ហើយនឹង​មាន​ជោរ​ឡើងវិញ ( ទឹក )
​ទឹកនាច ។ ព​. ផ្ទ​. ជោរ ។ ព​. ប្រ​. មាន​ជោរ មាន​នាច គឺ​ចួនកាល​មាន​លាភសក្ការៈ​សម្បូរ ចួនកាល​ក៏​អត្តខាត់ ដូចជា​ទឹកជោរ​នាច ។​

​អនាចារ​

(​អៈ​ន៉ា​—)

​នាមសព្ទ​
( សំ​. បា​. < អន៑ “​មិន​, ពុំ​, ឥត​” + អាចារ “​ការប្រព្រឹត្ត​; មារយាទ​; បែបបទ​” ) ការប្រព្រឹត្ត​ខុស​បែបបទ​, ខុស​សណ្ដាប់ធ្នាប់​; ការប្រព្រឹត្ត​អាក្រក់​, ខ្ជីខ្ជា​, ពុំ​សមគួរ​; ការ​ឥត​មារយាទ​; មារយាទ​អាក្រក់ ( ច្រើន​និយាយថា )
​ប្រព្រឹត្ត​អនាចារ ។ ប្រើ​ជា គុ​. ក៏មាន : មនុស្ស​អនាចារ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular