Home ព័ត៌មានជាតិ នយោបាយ មេប៉េអឹមក្រុង...

មេប៉េអឹមក្រុងភ្នំពេញឲ្យនាយទាហានពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋ និងបង្កាបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ដោយៈមុនីរ័ត្ន/ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល ទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែខិតខំបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរបន្ថែមទៀត។

ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំនួន២១នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សូមជម្រាបថា នាយទាហាន នាយទាហានរង និងពលទាហាន ទាំង២១នាក់ ដែលត្រូវបានបំពាក់ឋានន្តរសក្តិ រួមមាន៖ ថ្នាក់វរសេនីយ៍ឯក ចំនួន ០១ នាក់ ថ្នាក់អនសេនីយ៍ទោ ចំនួន ០៩ នាក់ ថ្នាក់នាយចំណង់ ចំនួន ០២ នាក់ ថ្នាក់នាយឯក ចំនួន ០៩នាក់៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular