ក​.​ប​.​ប ផ្សព្វផ្សាយ​ដល់​មន្ត្រី និង​អាជីវករ ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ឧស្ម័ន ពី​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​អង្គភាព អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់ និង​អាជីវករ ជា​ម្ចាស់​ដេប៉ូ និង​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ និង​ឧស្ម័ន ទាំង ៩ ស្រុក ក្រុង នៅ​ខេត្ត​នេះ ចូលរួម​សិក្ខាសាលា ផ្សព្វផ្សាយ​ពី ” ការយល់ដឹង​ពី​ស្មារតី ខ្លឹមសារ​សំខាន់ៗ ២ គឺៈ​ទី​១ ច្បាប់​ស្តីពី​ការគ្រប់គ្រង គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា និង​ទី​២ ច្បាប់​ស្តីពី​កិច្ចការពារ អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ និង​កិច្ច​ការធ្វើ​អាជីវកម្ម ផ្គត់ផ្គង់​ផលិតផល ប្រេងឥន្ធនៈ​នៅ​កម្ពុជា ” ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ បាន​ចាប់អារម្មណ៍ និង​ធ្វើ​របាយការណ៍​សង្ខេប ពី​ការងារ​សាខា ហើយ​ថា ក្រោយពី​ផ្សព្វផ្សាយ នូវ​ច្បាប់​នេះ អោយ​ជ្រួតជ្រាប និង​យល់ដឹង​ច្បាស់​អស់ហើយ មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ប្រើ​វិធានការ កណ្តាប់ដៃ​ដែក លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដោយ​ចេតនា​។​

​លោក​បាន​បន្តថាៈ មាន​អាជីវករ ពាណិជ្ជករ មួយចំនួន​តូច នៅតែ​បន្ត​បំពាន ក្នុងការ​អនុវត្ត​ធុរកិច្ច មិន​សុចរិត​ជាដើម ។​ ហើយ​កន្លងមក នៅតាម​ច្រករបៀង នៃ​ព្រំដែន​កម្ពុជា ថៃ ត្រូវបាន​ឈ្មួញ​ខ្លះ នៅតែ​លួច​នាំចូល​ខុសច្បាប់ នូវ​ទំនិញ គ្មាន​ការត្រួតពិនិត្យ ហូរ​ចូល​យកមក​ធ្វើ​ចរាចរណ៍ នៅ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​យើង​។ ផលិតផល​ទំនិញ មួយចំនួន គ្មាន​ផ្លាកសញ្ញា និង​គ្មាន​បិទ​ស្លាក​សញ្ញា ជា​ភាសា​ខ្មែរ​, គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ប្រភព​ផលិត​ក្លែងក្លាយ ដែលជា​ហេតុ បង្ក​ការលំបាក ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប ហើយ​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាយថាហេតុ ដល់​សុខភាព សុវត្ថិភាព របស់​អ្នកប្រើប្រាស់ ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បន្តថាៈ ក្នុង​ឆ្នាំ​២០២០ កន្លងមក សមត្ថកិច្ច​ចំរុះ បាន​ចុះ​ពិនិត្យ​ស្ថានីយ លក់​ប្រេងឥន្ធនៈ​ទាំង ៩ ក្រុង ស្រុក សរុប​មាន​ចំនួន ៧៥៨ កន្លែង ស្ថានីយ៍​អនុវត្ត មិនបាន​ត្រឹមត្រូវ មាន​ចំនួន ៤៥១ កន្លែង​។​

​នាឱកាស​នោះ លោក ពេជ្រ ច័ន្ទ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ ប្រកួតប្រជែង បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម បានអោយដឹងថាៈ គោលបំណង ធ្វើ​អធិការកិច្ច​ប្រេងឥន្ធនៈ គឺ​១/ ធានាអោយមាន ការអនុវត្ត​អាជីវកម្ម ចែកចាយ​ប្រេង​ឥន្ទ​នៈ ប្រកបដោយ​សុច​រឹត ឫ​ស្មើភាព ។ ២/ លើ​កម្ពស់ ការប្រកួតប្រជែង ដោយស្មោះ​ត្រង់ ។ ៣/ ធានា​ទីផ្សារ​ក្នុងស្រុក ប្រកបដោយ​ទុកចិត្ត ពី​អ្នកប្រើប្រាស់ ។ ៤/ មិន​ដាក់បន្ទុក ដល់​វិស័យ​ឯកជន ។ ៥/ អនុវត្ត​ច្បាប់ ចំពោះ​អ្នក​បំពាន តាមរយៈ​ការពិន័យ​អន្តរការណ៍ ឬ​វិធានការ​តុលាការ បើ​មិន​រាងចាល ។​

​ឯ​ចំពោះ​គុណប្រយោជន៍ ដែល​ម្ចាស់​អា​ជីក​ម្ម ត្រូវ​ទទួលបាន​គឺ ចំពោះ​អាជីវកម្ម ១/ គុណភាព និង​បរិមាណ​ប្រេង ត្រូវបាន​ធានា​ស្របតាម​ស្តង់ដារ ,​។ ២/ ម៉ាក ឬ យីហោ​អាជីវកម្ម ត្រូវ​បានទទួល​ការគាំទ្រ​។ ៣/ ជៀសវាង​ការ​ខាត បង់​សេដ្ឋកិច្ច ដោយ​រួចខ្លួន​ពី ការពិន័យ និង​បណ្ដឹង​ពី​អ្នកប្រើប្រាស់ និង​ការបាត់​អាជីវកម្ម​។​

​ចំពោះ​អ្នកប្រើប្រាស់ និង​សាធារណជន​ទូទៅ​វិញ នឹង​ទទួលបាន ១/ ការការពារ​ពី​ការកេងបន្លំ​សេដ្ឋកិច្ច និង​២/ ធានា​សុវត្ថិភាព ផ្នែក​ក​សុខភាព មធ្យោបាយ​ប្រើប្រាស់​។​

​ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ ក៏​ដូច​មន្ត្រី​ជំនាញ ដែល​ធ្វើ​បទ​បង្ហាញ ក៏ដូចជា ឆ្លើយបំភ្លឺ ដល់​សមាជិក នៃ​សិក្ខាសាលា បានអោយដឹងថាៈ ក្រោយពី​ផ្សព្វផ្សាយ យល់ដឹង​ច្បាស់ សុ​ី​ជម្រៅ​ហើយ បើ​អាជីវ​កម្មណា ដែល​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ពាក់ព័ន្ធ​ទៅនឹង​ទំនិញ ឬ​សេវា ឬ​ការអះអាង ដោយ​បំផុស ត្រូវ​ព្យួរ ដកហូត ឬ​លុបចោល ឬ​ត្រូវ​ចុះបញ្ជី នៅ​មន្ទីរ​ពាណិជ្ជកម្ម ឬ​អាជ្ញាប័ណ្ណ និង​ធ្វើការ​ផាកពិន័យ​អន្តរការណ៍ ជា​ប្រាក់ ២០.០០០.០០០ រៀ​ុ​ល​។ ចំពោះ​អំពើ​ល្មើស ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ពី ៦​ខែ ទៅ ២ ឆ្នាំ ត្រូវ​ពិន័យ​ជា​ប្រាក់ ៤.០០០.០០០ រៀល ។​

​លោក ង៉ោ ម៉េង​ជ្រួ​ន បាន​បន្តថាៈ ចំពោះ​បុគ្គល​ណា ដែល​បាន​ប្រព្រឹត្ត​ការផ្សាយពាណិជ្ជកម្ម តាម​អន​ឡាញ មិន​ពិត បោកប្រាស់​គេ ត្រូវ​ផ្ដន្ទា​ទោសពិន័យ ៥០.០០០.០០០ រៀល ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular