Home ព័ត៌មានជាតិ សង្គម មន្ត្រី​អាជ្ញ...

មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រកាស​ស្វែងរក​នាំខ្លួន​ពលករ​ខ្មែរ រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ នៅ​ក្រុង​សិរីសោភ័ណ​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ប្រកាស​ស្វែងរក​សហការ​ពី​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ពាក់ព័ន្ធ ដើម្បី​ជួយ​ស្វែងរក និង​នាំខ្លួន​ពលករ​ខ្មែរ​ម្នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​សម្តេចឪ នៅ​ក្រុង​សិរីសោភ័ណ ឲ្យ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​។​

​យោង​មន្ត្រី​ចម្រុះ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​សម្តេចឪ នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៨​ខែកុម្ភៈ​ថា​៖ ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ នោះ​មានឈ្មោះ គង់ សេត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​សែន​ជ័យ ឃុំ​សា​អែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​បុរស​នោះ​មាន មុខរបរ​កម្មករ មកពី​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ បាន​រត់គេចខ្លួន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ ខេត្តបន្ទាយមានជ័យ នា​ព្រលឹម​ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២១ កន្លងមក​។​

​មន្ត្រី​បន្តថា​៖ ហេតុ​សូម​បងប្អូន​សាធារណៈ ឬ​ពលរដ្ឋ​នៅ​ភូមិ ឃុំ​ខាងលើ​ឬ​ញាតិមិត្ត​ណា​បានឃើញ ឬ​មានការ​ប្រុងប្រយ័ត្ន បើ​បានឃើញ​ជននេះ​សូម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular