វិវាទរឿងទឹកនៅបាធាយដោះស្រាយបានហើយតែមិនទាន់ចប់ទេ

ដោយៈប.ខុន/ភ្នំពេញៈវិវាទរឿងបិទផ្លូវទឹកស្ទឹងឆ្វេងនៅភមិក្នុងសាស្ត្រឃុំច្បារអំពៅស្រុកបាធាយត្រូវបានដោះស្រាយតាមការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋានស្រុកខេត្តនិងឯកភាពគ្នាតាមមើលកិច្ចការនេះរហូតដល់អ្នកនៅផ្នែកខាងលើអាចសាបព្រោះបាននិងអ្នកនៅផ្នែកកណ្តាលនៅមានទឹកសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវបន្តនិងអ្នកនៅផ្នែកខាងក្រោមមិនមានការលិចលង់ដោយសារការបើកទឹកដោយបង្ខំបែបនេះ។

លោក​ ផេន​ សុផល​ អភិបាលស្រុកបាធាយ​ដែល បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក​ និងអាជ្ញាធរឃុំ​ បានចុះពិនិត្យការកាយដាក់លូរំដោះទឹកនៅតំបន់ភូមិស្ទឹងឆ្វេង​ ឃុំច្បារអំពៅ​ ដេីម្បីសម្រួលការរំដោះទឹកជូនប្រជាពលរដ្ឋស្រុកបាធាយ​ និងស្រុកជេីងព្រៃបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈថាតាមការណែនាំរបស់លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមក្រុមការងារដែល ចុះមកធ្វើការសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋរឿងទឹកនេះបានសម្រេចដាក់លូថ្មីចំនួនពីរខ្សែដោយមួយខ្សែៗមានទំហំមុខ កាត់០.៨០ ម៉ែត្របន្ថែមពីលើលូមួយខ្សែដែលមានស្រាប់មុខកាត់ទំហំ ០.៨០ម៉ែត្រ។

លោកផេន សុផល និយាយឱ្យដឹងទៀតថា នៅក្នុងការសម្របសម្រួលនេះប្រជាពលរដ្ឋ បានឯកភាពគ្នាបង្ហូរទឹកឱ្យស្រកល្មមសម្រាប់អ្នកមានដីស់ស្រែនៅផ្នែកខាងលើនៅក្នុងស្រុកជើងព្រៃអាចធ្ចើការសាបព្រោះបាននិង មិនឱ្យមានការលិចលង់ដល់ដីស្រែនៅផ្នែកខាងក្រោមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាសនិងក៏មិនឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកបាធាយខ្វះទឹកសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវដែរ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន ប្រាប់ឱ្យរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១បន្ទាប់ពីអ្នកភូមិប្រមាណជា២០០នាក់ បានលើកគ្នាមកដលមុខសាលាខេត្តថាករ ណី ពលរដ្ឋមកសុំអន្តរាគមន៍ឱ្យជួយបើក បង្ហូរ ទឹក ចេញពីស្ទឹងឆ្វេង ដើម្បីធ្វើស្រូវប្រដេញទឹក នៅក្នុងស្រុកជើងព្រៃនោះខេត្តបានចាត់ឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានស្រុកពាក់ព័ន្ធ និង មន្ទីរជំនាញធនធានទឹកចុះ ធ្វើ ការ ដោះស្រាយហើយ ដោយសម្រេចឱ្យសម្រកទឹកចុះកម្រិត ០.៨០ម៉ែត្រដើម្បី ឱ្យ អ្នក មានដីស្រែក្នុងតំបន់ ទំនាបផ្នែកខាងលើបានធ្វើស្រែប្រដេញទឹក និង ក៏មិន ឱ្យអ្នកនៅផ្នែកខាងក្រោមអស់ ទឹក ប្រើដែរ។

ការចុះសម្របសម្រួលនៅថ្ងៃទី២(១៨កុម្ភៈ)អ្នកូមិបានប្រាប់ឱ្យដឹងថាមិនឃើញមានវត្តមាន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមចុះមកទៀតទេ បន្ទាប់ពីអ្នកភូមិទាំងបីស្រុកមានប្រតិកម្មខ្លាំងទៅនឹងពាក្យសម្តីរបស់ប្រធានមន្ទីរនេះថារកមុខអ្នកបិទទឹកដើម្បីវ៉ៃខ្នោះចាប់ដាក់គុករួចមក៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular