Home ព័ត៌មានសំខាន់ៗ កម្ពុជាចូលរួម...

កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៦ស្ដីពីភាពអាសន្ននៃបញ្ហាសុខភាពសាធារណៈនៅព្រុយណេ 

ដោយៈសុផល/ភ្នំពេញ

 

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយផ្ដោតជាសំខាន់លើរបៀបវារៈសំខាន់ចំនួនបីគឺ៖ ១)ការអនុ​ម័តលើរបៀបវារៈ ២)ការរៀបចំផែនការការងារ និង ៣) គំនិតផ្ដួចផ្ដើមសំខាន់ៗរបស់អាស៊ានក្នុង ការឆ្លើយតបទៅនឹងកូវីដ-១៩ ដើម្បីពិនិត្យតាមដានលើការងារដែលបានដាក់ចេញកាលពីពេលកន្លងទៅក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំច្រករបៀងធ្វើដំណើរ (Travel Corridor Arrangement) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

លោកអគ្គនាយកបានមានប្រសាសន៍ថា៖រដ្ឋមន្ត្រីការបរទេសមកពីបណ្ដាសមាជិកអាស៊ានបានសាទរចំពោះការប្រើប្រាស់មូលនិធិចំនួន១០.០០០.០០០ដុល្លារអាមេរិកដើម្បីធ្វើលទ្ធកម្មទិញវ៉ាក់សាំងកូវីដ-១៩ហើយវ៉ាក់សាំងដែលបានទទួលមកពីការទិញនោះនឹងត្រូវបែងចែកស្មើៗគ្នាទៅកាន់បណ្ដារដ្ឋសមាជិកដោយមិនគិតពីប្រទេសតូច ឬប្រទេសធំឡើយ។

ជាមួយគ្នានោះផងដែរលោកអគ្គនាយបានឱ្យដឹងថា៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្នុងនាមប្រទេស កម្ពុជាបានចូលរួមវិភាគទានចំនួន១០០.០០០ដុល្លារអាមេរិកក្នុងមូលនិធិនៃក្របខណ្ឌស្ដារឡើងវិញនិងផែនការអនុវត្តគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Framework and its Implementation Plan) និងបានផ្ដល់សម្ភារបរិក្ខាពេទ្យ ដល់ប្រទេសជាសមាជិកអាស៊ានចំនួនពីប្រទេស ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងតំបន់ និងសកលលោក៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular