Home ព័ត៌មានជាតិ សន្តិសុខ ជនសង្សយ័៤នាក់...

ជនសង្សយ័៤នាក់ និងថ្នាំញៀន១៦កញ្ចប់ត្រូវបានបង្ក្រាប

ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំង:ជនសង្សយ័៤នាក់ និងថ្នាំញៀន១៦កញ្ចប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៨ កុម្ភ: ២០២១ នៅចំណុចភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង៤នាក់ ខាងលើរួមមាន:

១-ឈ្មោះ គង់ សំបូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។

២-ឈ្មោះ ចិន ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

៣-ឈ្មោះ ឃឿន ចន្ធូ អាយុ ១៨ឆ្នាំ ជាកម្មករលាងម៉ូតូ ។

៤-ឈ្មោះ វ៉េង ចាន់ធឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរចិញ្ចឹមចង្រិត។

ជនទី៣ និងទី ៤ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដូចគ្នា។

នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងដូចជា ថ្នាំញៀនចំនួន ១៦កញ្ចប់ (៩៩,១២g), ទូរស័ព្ទ០២គ្រឿង, ម៉ូតូ ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ដាវ ០១ដើម និងសម្ភារ: វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនផងដែរ។

បច្ចប្បន្នជនសង្សយ័ទាំង៤នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular