Home ព័ត៌មានជាតិ សន្តិសុខ បុរសជិះម៉ូតូធ...

បុរសជិះម៉ូតូធ្លាក់ផ្លូវដួលបោកក្បាលស្លាប់មួយយប់ទើបមានអ្នកដឹង

ដោយ:រិទ្ធិសែន/ខេត្តពោធិ៍សាត់: បុរសម្នាក់ជិះម៉ូតូធ្លាក់ផ្លូវដួល បោកក្បាលស្លាប់ មួយយប់ទើបត្រូវគេប្រទះឃើញសព។

ករណីខាងលើ នេះបានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែចិញ្ចើមផ្លូវកៅស៊ូ១ខ្សែ ត្រង់ចំណុចត្រពាំងខ្ទុម ដែលស្ថិតនៅភូមិសំរោង១ ឃុំសំរោង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ វ៉ង វណ្ណា អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរជ្រៃ ឃុំ/ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយឡែកម៉ូតូដែលដួលនៅក្បែរជនរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1T 5624 ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular