Home ព័ត៌មានជាតិ សន្តិសុខ យុវជន២នាក់បើក...

យុវជន២នាក់បើកម៉ូតូវ៉ាជែងរថយន្តជ្រុលបុកខឿនដួលត្រូវរថយន្តកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ដោយ:ចាន់តូ/ភ្នំពេញ: យុវជនម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនវ៉ាជែងរថយន្តកុងតឺន័រ មួយគ្រឿងជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតចូលកង់ក្រោយរថយន្តកុងតឺន័រកិនពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង១០និង៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២១ នៅខាងលិចស្តុបទួលពង្រប្រមាណ២០ម៉ែត្រ តាមបណ្តោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក សុខា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ នៅបែកចាន ស្នាក់នៅជិតកន្លែងធ្វើការ ។ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ដោយជិះម៉ូតូម៉ាកស៊ុយស៊ុយគីលែក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1HB.5569 ជាអ្នកឌុប។ ចំណែកអ្នករង របួសមិនត្រូវបានស្គាល់ឈ្មោះនោះ។

ចំពោះរថយន្តកុងតឺន័រ ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A.4344 បើកបរដោយបុរសម្នាក់(ឃាត់ខ្លួន)។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ព្រមទាំងអ្នកបើក រថយន្ដទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular