Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោងលំនៅឋាន...

គម្រោងលំនៅឋានតម្លៃសមរម្យ ទំហំ ២២ហិកតា នឹងលេចចេញនៅខេត្តកំពង់ឆ្នាំង

ដោយៈសុផល/ ភ្នំពេញ: គម្រោងលំនៅឋានតម្លៃសមរម្យមួយលើទីតាំងដីមួយកន្លែងទំហំ ២២ហិកតា ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនឹងមានវត្តមាននាពេលខាងមុខ។គម្រោងអភិវឌ្ឍន៍នេះកំពុងស្នើទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

នាព្រឹកទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក បេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងស្នើសុំរៀបចំអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យ លើទីតាំងដីមួយកន្លែងទំហំ ២២ហិកតា ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ការចុះមកទីតាំងអភិវឌ្ឍនេះគឺក្នុងគោលបំណង ពិនិត្យស្ថានភាពទូទៅភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជុំវិញដី សេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ ឯកសារគតិយុត្តនិងទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗនិងពិនិត្យលើសក្តានុពលជុំវិញទីតាំងដី ដែលស្នើសុំអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular