ប្រែសម្រួលៈវាសនា/ហ្សាការតា៖អាជ្ញាធរក្នុងរដ្ឋធានីហ្សាការតាគំរាមពិន័យប្រាក់ដល់ទៅ៥លានរូពៀ(៣៥៦ដុល្លារ)ចំពោះអ្នកស្រុកណាដែលមិនព្រមចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីអោយប្រជាជនអនុវត្តតាមច្បាប់ថ្មីមួយដែលចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជា ភារកិច្ចត្រូវបំពេញ។
អភិបាលរងក្រុងលោក អាម៉ាត រីហ្សា ប៉ាទ្រៀ បាននិយាយថា អាជ្ញាធរក្រុងគ្រាន់តែអនុវត្តច្បាប់ ហើយទណ្ឌកម្មដូច្នេះជាជំរើសចុងក្រោយមួយនៅក្រុងហ្សាការតា ដែលមានអ្នកឆ្លងប្រមាណ១ភាគ៤ក្នុងចំណោមអ្នកឆ្លងសរុបជាង១,២លាននាក់នៅឥណ្ឌូនេស៊ី។
លោករីហ្សាបាននិយាយថា«បើអ្នកបដិសេធវ៉ាក់សាំង នោះមានបញ្ហា២ អ្នកមិនទទួលបានជំនួយសង្គម និងពិន័យប្រាក់»។
ឥណ្ឌូនេស៊ីបាននិងកំពុងប្រយុទ្ធនឹងការឆ្លងជំងឺកូវីដ១៩ខ្លាំងក្លាបំផុតនៅអាស៊ី និងមានបំណងចាក់វ៉ាក់សាំងអោយដល់ប្រជាជន១៨១,៥លាននាក់ក្នុងចំណោមប្រជាពលរដ្ឋខ្លួន២៧០លាននាក់ក្នុងរយៈពេល១៥ខែ ក្រោមកម្មវិធីចាក់វ៉ាក់សាំងមួយដែលបានចាប់ផ្តើមកាលពីខែមុន។ប្រជាជនឥណ្ឌូនេស៊ីប្រមាណ៣៤.០០០បានស្លាប់ដោយជំងឺកូវីដ១៩។
ឥណ្ឌូនេស៊ីបានប្រកាសបទបញ្ជាប្រធានាធិបតីមួយនៅខែនេះ ដោយចាត់ទុកអ្នកមិនព្រមចាក់វ៉ាក់សាំងថាជាអ្នកបាត់បង់ជំនួយសង្គម ឬសេវារដ្ឋ ឬអាចត្រូវពិន័យប្រាក់៕
ការចាក់វ៉ាក់សាំងដំណាក់កាលទី២នៅឥណ្ឌូនេស៊ី បានចាប់ផ្តើមកាលពីថ្ងៃពុធទី១៧កុម្ភៈ នៅផ្សារTanah Abangដែលជាផ្សារវាយនភណ្ឌធំបំផុតនៅអាស៊ីអាគ្នេយ៍នៅដែលមានអ្នកលក់ដូរជាង១ម៉ឺននាក់