អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនបឺក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសម្ព័ន្ធមិត្តមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតនៃបេសកកម្មនៅអាហ្វហ្គានីស្ថានរបស់ខ្លួននៅឡើយទេ ខណៈប្រធានាធិបតីអាម៉េរិកថ្មីលោក ចូ បៃដិន កំពុងថ្លឹងថ្លែងអំពីការដកទ័ពចេញ។
