Home ព័ត៌មានអន្តរជាតិ ចក្រភព​អង់គ្ល...

ចក្រភព​អង់គ្លេស​និង​កាណាដា​ដាក់​ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​៖​ចក្រភព​អង់គ្លេស​បាន​ដាក់ចេញ​នូវ​ការបង្ក​ក​ទ្រព្យសម្បត្តិ​និង​ការហាមឃាត់​ការ​ធ្វើ​ដំណើរ​លើ​ឧត្តមសេនីយ៍បី​រូបនៅ​ក្នុង​របប​យោធា​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​ឆ្លើយតប​នឹង​ការរំលោភ​​សិទ្ធិមនុស្ស​។​

​ទន្ទឹម​នឹង​ការដាក់ទណ្ឌកម្ម​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ដាក់ចេញ​នូវ​ការការពារ​បន្ថែមទៀត​នៅ​នឹង​កន្លែង​ដើម្បី​ទប់ស្កាត់​ប្រាក់​ជំនួយ​របស់​ចក្រភព​អង់គ្លេស​ដែល​គាំទ្រ​ដោយ​ប្រយោល​ដល់​រដ្ឋាភិបាល​​យោធា បន្ទាប់​ពី​រដ្ឋប្រហារ​មួយ​ខែ​មកនេះ​។​

​វិធានការ​ថ្មីៗ​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​បញ្ឈប់​អាជីវកម្ម​របស់​ចក្រភព​អង់គ្លេស​ដែល​ធ្វើការ​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​។​

​យោធា​បាន​កាន់កាប់​អំណាច​និង​ឃុំខ្លួន​មេដឹកនាំ​ប្រទេស​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី បន្ទាប់​ពី​គណបក្ស​របស់​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ដូ​មីនិក រ៉ា​អាប និយាយថា​”​ចក្រភព​អង់គ្លេស​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​និង​ការឃុំខ្លួន​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​និង​ឥស្សរជន​នយោបាយ​​ដទៃ​ទៀត​តាម​ទំនើងចិត្ត​”​។​

“​យើង​រួម​ជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ​របស់​យើង​នឹង​ចាប់​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ពួកគេ​និង​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​

​ទណ្ឌកម្ម​នេះ​នឹង​ដាក់​លើ​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ឧត្តមសេនីយ៍ មី​យ៉ា ទុន​អ៊ូ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សូ ធូត និង​អនុ​រដ្ឋមន្ត្រីការបរទេស​លោក ថន ហ្លាំង​។​

​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ១៦ រូប​ពី​យោធា​មី​យ៉ាន់​ម៉ា​រួចទៅហើយ​។

​សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ចក្រភព​អង់គ្លេស​គឺធ្វើឡើង​ស្របគ្នា​ជាមួយ​កាណាដា ដែល​បាន​ប្រកាស​វិធានការ​ប្រឆាំង​នឹង​រប​ប​យោធា​ផង​ដែរ​៕

​បាតុករ​មី​យ៉ាន់​ម៉ា ស្វាគមន៍​ទណ្ឌកម្ម​ពី​អង់គ្លេស​និង​កាណាដា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular