Home ព័ត៌មានសំខាន់ៗ អគ្គិភ័យឆាបឆេ...

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៦ខ្នង នៅក្បែរវត្តចាស់​ ខណ្ឌជ្រោយចង្វារ

ដោយ:សម្បត្តិ/ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងដែលធ្វើអំពីឈើលើថ្មក្រោម ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង​ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជាច្រេីនចុះមកជួយអន្តរាគមន៍បាញ់ពន្លត់​ កាលវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តចាស់​ ក្នុងក្រុម២​ ភូមិជ្រោយចង្វារ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។ 

​បេីតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេនោះ​ បានប្រាប់ឲ្យដឹងថា​ ផ្ទះរងគ្រោះធ្វើអំពីឈើប្រក់សង្ក័សី​ និងបេីកសិប្បកម្មធ្វើតុកទូរ​ខណៈម្ចាស់ផ្ទះមិននៅហេីយចាក់សោរចោល​ ស្រាប់តែឆាបឆេះយ៉ាងសន្ធោរសន្ធៅ​ ។ ពេលនោះប្រជាពលរដ្ឋឃើញដូច្នេះក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញ​ និងប្រមូលសម្ភារៈបន្តិចបន្ទួចចេញមកជាមួយផងដែរ​ ទេីបរាលដាលដល់ផ្ទះជាប់គ្នាជាបន្តបន្ទាប់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង តែអ្វីដែលគួរឲ្យសោកស្ដាយនោះផ្ទះប្រជាពលរដ្ឋត្រូវបានគ្រោះអគ្គីភ័យលេបត្របាក់ទាំងស្រុងទៅហេីយ​ ។

​ក្នុងករណីគ្រោះអគ្គីភ័យខាងលេីនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ​ ដោយសមត្ថកិច្ចបានឲ្យដឹងថា​ គ្រោះអគ្គីភ័យនេះផ្ដើមចេញពីឆ្លងចរន្តអគ្គីសនី​ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៦គ្រឿងផងដែរ​ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular