Home ព័ត៌មានជាតិ សេដ្ឋកិច្ច កិច្ចប្រជុំដា...

កិច្ចប្រជុំដាក់ផែនការពង្រឹងបន្ថែមដល់មន្ត្រីរាជការ និងកងកម្លាំងទាំង៣ប្រភេទនៅច្រកអន្តរជាតិកម្ពុជា-ថៃ

ដោយ:គ្រញូង/បាត់ដំបងះកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ លោកណុប ដារ៉ាអភិបាលរងខេត្តតំណាងលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តីពីការដាក់ផែនការពង្រឹងបន្ថែមគ្រប់ជំនាញដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកអភិបាលរងខេត្តបានណែនាំដល់កម្លាំងដែលពាក់ព័ន្ធឈរជើងនៅច្រកដូងត្រូវពង្រឹងបន្ថែមនៅការត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក គ្រប់រូបភាព ព្រមទាំងបន្តស្រាវជ្រាវរកមេខ្យល់ដែលនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័កយកមកផ្ដន្ទាទោសតាមច្បាប់ ។ក្រៅពីនេះត្រូវត្រួតពិនិត្យជាប្រចាំរាល់ឡានដឹកទំនិញរបស់បងប្អូនអាជីវករដែលធ្វើការផ្លាស់ប្ដូរទំនិញនៅច្រកនេះឱ្យបានម៉ឺងម៉ាត់ ហើយឡានដឹកទំនិញត្រូវបកកញ្ចក់ខ្មៅចេញជាបន្ទាន់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular