Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនសំណុំរឿ...

បញ្ជូនសំណុំរឿងនាយរងការិយាល័យដែលប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៅតុលាការ

ដោយៈសរិទ្ធ/ភ្នំពេញៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យថាករណីលោកហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវកសាងសុះណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីប្រើអំពើហឹង្សាលើស្ត្រីម្នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងែទី១៨ខែកុម្ភៈឆ្នាំ២០២១ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាសរន១. ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដើម្បីឃាត់ខ្លួនលោក ហាក់ លី កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

២. ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំសំណុំឯកសារ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ បញ្ជូនទៅតុលាការខេត្តព្រៃវែង និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
៣. ការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានបុគ្គលិក កំពុងដំណើ រសាកសួរ និងស្រាវជ្រាវបន្ថែមលើដើមហេតុនៃករណីហិង្សានេះ និងរង់ចាំគោលការណ៍របស់ថ្នាក់ដឹកនាំ ថាតើត្រូវអនុវត្តវិន័យរបស់កងកម្លាំងកម្រិតណាចំពោះកំហុសនេះ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular