Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ឃា...

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​ចំនួន ១៧​កញ្ចប់​តូច​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​ចំនួន ១៧​កញ្ចប់​តូច បាន​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ផ្សារ​ដើមថ្កូវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​១២​កណ្តាលអធ្រាត្រ​ឈានចូល ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាម​ផ្លូវ​លេខ ៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ជា សារ៉ាត់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូ​លេខ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ​គ្មាន និង ឈ្មោះ ប៊ុន ចាន់​វិចិត្រ​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូ​លេខ​១០៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ​គ្មាន ។​

​លោក ផន អូន អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​ឲ្យ​ដឹងថា​ដោយមាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​មនុស្ស​ប្រុស​២​នាក់​អង្គុយ​នៅលើ​ម៉ូតូ​ទំនង​ជួញដូរ​ថ្នាំញៀន ទើប​សមត្ថកិច្ច​ចម្រុះ​ចុះ​ដល់ទី​តាំង​ខាងលើ​ឃាត់​បាន​ជនសង្ស័យ​២​នាក់​ខាងលើ និង វត្ថុតាង​ដកហូត ម៉ូតូ​គុប 1​គ្រឿង ស្លាក​លេខ 1I.4538 ភ្នំពេញ ពណ៌​ទឹកប៊ិច និង​ថ្នាំញៀន ១៧​កញ្ចប់​តូច រួច​បញ្ជូនមក​នគរ​បាល​ខណ្ឌ​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular