Home ព័ត៌មានជាតិ សន្តិសុខ បុក​គ្នា​រវាង...

បុក​គ្នា​រវាង​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ នៅ​ស្រុក​មេមត់ ស្លាប់​មនុស្ស ពីរ​នាក់​, របួស​ម្នាក់​

​ដោយៈ គង់​ហេង / ត្បូងឃ្មុំ​: បុរស​ពីរ​នាក់ បាន​ស្លាប់ នៅនឹងកន្លែង និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ បុក​គ្នា រវាង​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ នៅលើ​កំណាត់​ផ្លូវលំ មួយកន្លែង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​នា​រសៀល​ថ្ងៃទី ១៨ កុម្ភៈ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត ដែល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​គេច​បាត់​។​

​មន្ត្រី​អាវុធហត្ថ ស្រុក​មេមត់ បាន​និយាយ នៅ​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ​ថាៈ ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ឡោះ ឆែម អាយុ ១៨ ឆ្នាំ ជា​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ គ្មាន​ស្លាក​លេខ និង​ម្នាក់ទៀត ឈ្មោះ អៀង សុ​ផៃ អាយុ ១១ ឆ្នាំ​។ រីឯ​ក្មេងប្រុស អាយុ​១១​ឆ្នាំ​ដែរ ឈ្មោះ សឿន ស៊ីណា ត្រូវបាន​ប​ញ្ជួ​ន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ទាំងបី មាន​ទីលំនៅ នៅ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។​

​ប្រភព​ដដែល បាន​បន្តថាៈ តាម​ការសន្និដ្ឋាន​រប​ស់ មន្ត្រីនគរបាល​ជំនាញ ករណី​គ្រោះថ្នាក់ ស្លាប់ និង​របួស​មនុស្ស​ខាងលើ បណ្តាលមកពី​ការបើកបរ​លឿន និង​ខាង​ភាគី​រ៉ឺម៉ក​ម៉ូតូ ទាំងបី​នាក់ មិន​ពាក់មួក​សុវត្ថិភាព ។ នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ប្រមូល​វត្ថុតាង នៅ​រក្សាទុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular