Home ព័ត៌មានអន្តរជាតិ លោកស្រី​សៃកូ ...

លោកស្រី​សៃកូ ហា​ស៊ី​ម៉ូតូ ចូលកាន់​តំណែង​ប្រធាន​អូឡាំពិក​តូ​ក្យូ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោកស្រី​សៃកូ ហា​ស៊ី​ម៉ូតូ ធ្លាប់បាន​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ចំនួន​៧ លើក គឺ​ក្នុង​អូឡាំពិក​រដូវរងា​ចំនួន ៤ លើក​និង​នៅ​អូឡាំពិក​រដូវក្តៅ​ចំនួន ៣ លើក ដែល​ជា​ការចូលរួម​ច្រើន​បំផុត​ដោយ​អត្ត​ព​លិក “​ពហុ​រដូវ​” នៅក្នុង​កីឡា​អូឡាំពិក​។​

​លោកស្រី​បាន​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កុម្ភៈ​នៅ​ប្រទេស​ជប៉ុន កន្លែង​ដែល​ស្ត្រី​នៅ​តែ​កម្រ​ឈរជើង​នៅក្នុង​ក្រុមប្រឹក្សាភិបាល​និង​មុខតំណែង​នៃ​អំណាច​នយោបាយ​។​

​លោកស្រី​ហា​ស៊ី​ម៉ូតូ​អាយុ ៥៦ ឆ្នាំ​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​ទីក្រុង​តូ​ក្យូ បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន​ដែល​មាន​បុរស ៨០ ភាគរយ​។​លោកស្រី​បាន​ជំនួស​​លោក​យូ​ស៊ីរ៉ូ ម៉ូ​រី​អាយុ ៨៣ ឆ្នាំ ជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​បង្ខំចិត្ត​លាឈប់​ពី​តំណែង​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ធ្វើ​អត្ថាធិប្បាយ​រើសអើង​ស្ត្រីភេទ​។​

​និយាយ​រួម​ទៅ គាត់​បាន​លើកឡើង​ថា ស្រីៗ​និយាយ​ច្រើន​ពេក​។​

​លោកស្រី​ហា​ស៊ី​ម៉ូតូ​និយាយថា “​ឥឡូវ​ខ្ញុំ​មក​ដល់​ទី​នេះ​ដើម្បី​ប្រគល់​អ្វីដែល​ខ្ញុំ​ជំពាក់​ក្នុងនាម​ជា​អត្ត​ពលិកម្នា​ក់​និង​ឱ្យ​ត្រឡប់​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​”​។​

​លោកស្រី​ហា​ស៊ី​ម៉ូតូ​បាន​កំពុង​បម្រើការ​ជា​រដ្ឋមន្ត្រី​អូឡាំពិក​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា​។ ​លោកស្រី​ក៏​បាន​កាន់​មុខនាទី​មួយ​ទាក់ទង​នឹង​សមភាព​យេនឌ័រ​និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ផង​ដែរ​។ លោកស្រី​បាន​និយាយថា មុខ​តំណែង​លោក​ស្រី​ជា​រដ្ឋមន្ត្រី​អូឡាំពិក​នឹង​ត្រូវ​ជំនួស​ដោយ​លោក ថា​ម៉ា​យ៉ូ ម៉ា​រូ​កា​វ៉ា​៕

​លោកស្រី​សៃកូ ហា​ស៊ី​ម៉ូតូ ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​ទីក្រុង​តូ​ក្យូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular