សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះថា មេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ គឺប្រឈមមុខនឹងច្បាប់ពាក់ព័ន្ធការរត់ពន្ធមនុស្សខុសច្បាប់ បើសិនជាសមត្ថកិច្ចរកឃើញមានភស្តុតាងច្បាស់លាស់។
មេខ្យល់ដែលនាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់ នៅព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៣៥នាក់ គិតចាប់ពីថ្ងៃទី១៣-១៨ ខែកុម្ភៈ៕
